គោរពជូនអតិថិជនធនាគារភ៊ីភ៊ីស៊ីប៊ែង!
យោងតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលអំពីការផ្អាកដំណើរការជាបណ្តោះអាសន្ននៃទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ សាខាកោះពេជ្ររបស់ធនាគារភីភីស៊ីប៊ែងនៅអគារកាសាម៉ារ៉ាដៀន នឹងផ្អាកដំណើរការ ជាបណ្ដោះអាសន្ន។ ធនាគារយើងគោរពតាម ការណែនាំរបស់របស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាដល់សុវត្ថិភាពអតិថិជនរបស់យើង។