Skip to main content

ធនាគារ PPCBank ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យប្រពៃណីរាំវង់ជប៉ុន (Bon Odori)


Pធនាគារ PPCBank មានសេចក្ដីសោមនស្សរីករាយបន្តចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យប្រពៃណីរាំវង់ ជប៉ុន (Bon Odori) ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា នៅផ្សារទំនើប AEON 3 កាលពីថ្ងៃអាទិត្យ ទី12 ខែវិច្ឆកា ឆ្នាំ2023។

ពិធីបុណ្យនេះប្រារព្ធឡើង ក្នុងគោលបំណងអបអរខួបលើកទី70 នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងកម្ពុជា។ ព្រឹត្តការណ៍ខាងលើ បានបើកឱកាសយ៉ាងទូលំទូលាយនៃការ ផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជនជប៉ុនរស់នៅកម្ពុជា និងប្រជាជនកម្ពុជាផ្ទាល់អាចស្វែងយល់ បន្ថែមទៀតអំពីវប្បធម៌របស់ប្រទេសជប៉ុន សំដៅដល់ការពង្រឹងចំណងមិត្តភាពកាន់តែប្រសើរ ឡើងរវាងប្រទេសទាំងពីរ។


នៅក្នុងបុងអូដូរីនេះ ក៏មានការដាក់បង្ហាញផលិតផល ល្បែងប្រពៃណីជប៉ុន អាហារ និងសម្លៀក បំពាក់ដ៏សម្បូបែប និងការរាំកំសាន្តបែបប្រពៃណីជប៉ុនជារង្វង់ដែលធ្វើឲ្យបរិយាកាសពោរពេញ ដោយភាពរីករាយ។ លើសពីនេះ អ្នកចូលរួមក៏អាចសាកសូរព័ត៌មាន អំពីផលិតផល និងសេវាកម្ម ថ្មីៗ នឹងការបើកគណនីរហ័សតាម PPCBank Mobile App នៅស្តង់របស់ធនាគារផងដែរ។