Skip to main content

PPCBank ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា អបអរទិវាសន្សំអាស៊ាន ឆ្នាំ២០២៣


កំពង់ធំ៖ ដូចសព្វមួយដង PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ នៅកម្ពុជា បានចូលរួមផ្សព្វផ្សាយ និងបណ្ដុះទម្លាប់នៃការសន្សំប្រាក់ នាឱកាស ទិវាសន្សំអាស៊ាន ៣១ តុលា ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ ដើម្បីអ្នកនិង គ្រួសារអ្នក”. ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា នៅសួនច្បារតាមដងស្ទឹង សែន ទីរួមខេត្តកំពង់ធំ។

ធនាគារ PPCBank មានក្ដីសោមនស្សរីករាយ ក្នុងការបន្តចូលរួមឧបត្ថម្ភទិវាសន្សំ អាស៊ាន ក្នុងនាមជា Gold Sponsor។ ព្រឹត្តការណ៍នេះ បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងជួយ បង្កើនវប្បធម៌សន្សំកាន់តែទូលំទូលាយ ដើម្បីឲ្យស្របនឹងការជំរុញបរិយាបន្ន ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក៏ដូចជាការងារអាទិភាពមួយ ដែលត្រូវបានយកចិត្ត ទុកដាក់ខ្ពស់។ ការសន្សំមានសារៈសំខាន់ណាស់សម្រាប់តម្រូវការចំបាច់ និង ស្ថានភាពបន្ទាន់នាពេលអនាគត ឬសម្រេចនូវផែនការអាជីវកម្មផ្សេងៗ។ល។


ដើម្បីលើកកម្ពស់ការសន្សំសម្រាប់ប្រជាជនកម្ពុជា ធនាគារ PPCBank បានចូលរួម ផ្សព្វផ្សាយពីសេវាសន្សំ និងបង្កើតនូវកម្មវិធីប្រ៉ូម៉ូសិនពិសេសៗជាច្រើនសម្រាប់ គណនីសន្សំមានកាលកំណត់ ដែលអតិថិជនអាចជ្រើសរើសវិធីសន្សំ ក្នុងរយៈ ពេលខ្លី និងរយៈពេលវែង ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ទាំង ប្រាក់រៀល និងប្រាក់ដុល្លារ។

នៅក្នុងទិវាដ៏ពិសេសនេះផងដែរ ធនាគារ PPCBank ក៏មានរៀបចំស្តង់បង្ហាញ ផលិតផល និងសេវាធនាគារថ្មីៗ សម្រាប់អ្នកចូលរួមទាំងអស់អាចសាកសួរ ព័ត៌មាន និងបើកគណនីរហ័សតាម PPCBank Mobile App ដើម្បីទទួលបានកាដូ អនុស្សាវរីយ៍ជាច្រើន។