យោងប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា លេខ.ធ៧.០២០.៣៥២ ប្រ.កស្តីអំពី ការចែករំលែកព័ត៌មានឥណទាន ធនាគារ ភីភីស៊ីប៊ែង (ធនាគារ) សូមជូនដំណឹងដល់សាធារណៈជន គ្រប់រូបដែលជាអតិថិជនរបស់ ធនាគារ ឲ្យបានជ្រាបថា៖ ធនាគារ និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) ដែលជាអ្នកផ្ដល់សេវាចែករំលែកព័ត៌មានឥណទាន នឹងធ្វើការបញ្ចូលព័ត៌មាន មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី និងចែករំលែកព័ត៌មានទាំងនេះទៅឱ្យតតិយជន សម្រាប់គោលបំណងដូចមានចែងក្នុងប្រកាសស្ដីពី ការចែករំលែកព័ត៌មានឥណទាន។
អាស្រ័យហេតុនេះ សូមសាធារណៈជនគ្រប់រូបដែលជាអតិថិជនរបស់ ធនាគារ មេត្តាសហការស្របតាមប្រកាសខាងលើដោយក្តីអនុគ្រោះ។
សូមអរគុណ!