Skip to main content

ទូទាត់វិក្កយប័ត្របានរហូតដល់ទៅជាង ២០០ស្ថាប័ន-ក្រុមហ៊ុនជាមួយ PPCBank


ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទូទាត់វិក្កយបត្របានកាន់តែទូលំទូលាយ ថែមទៀត ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានធ្វើ ការពង្រីកដៃគូទូទាត់ថ្មីជាច្រើនរហូតដល់ទៅជាង ២០០ ស្ថាប័ន-ក្រុមហ៊ុន។ ការពង្រីក វិសាលភាពនៃសេវាទូទាត់នេះ ត្រូវបានធ្វើឡើងស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងជា ផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការផ្តល់ផលិតផលហិរញ្ញវត្ថុប្រកប ដោយគុណភាព រួមជាមួយសេវាទូទាត់បែបឌីជីថលយ៉ាងសម្បូរបែបសម្រាប់អតិថិជន។

ការពង្រីកសេវាទូទាត់នេះផងដែរ បានបង្កលក្ខណៈងាយស្រួលថែមមួយកម្រិតទៀតដល់ អតិថិជនក្នុងការទូទាត់វិក្កយបត្របានកាន់តែច្រើនស្ថាប័ន តាម PPCBank Mobile App កម្មវិធី smartBiz ឬនៅតាមសាខាធនាគារ PPCBank ទូទាំងប្រទេស ជាមួយនឹងតម្លៃសេវាទាប បំផុត។ បន្ថែមពីនេះ ស្ថាប័ន-ក្រុមហ៊ុន និងអតិថិជនក៏អាចពិនិត្យមើលប្រវត្តិប្រតិបត្តិការ និងទាញ យកវិក្កយបត្រដែលទូទាត់រួចពី PPCBank Mobile App បានផងដែរ។


PPCBank នៅតែបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធានាថាអតិថិជនទូទាំងប្រទេស កម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ទទួលបានការគាំទ្រពេញលេញលើផ្នែក ហិរញ្ញវត្ថុសម្រាប់គោលដៅអាជីវកម្មរបស់ពួកគេ តាមរយៈការបង្កើតឲ្យមានសេវាធនាគារដ៏ ងាយស្រួល និងមានភាព​បត់បែនច្រើន។ ស្របតាមបេសកកម្ម និងគុណតម្លៃស្នូលរបស់ខ្លួន PPCBank បាននិងកំពុងផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្មទាំងឡាយ ក្នុងការទទួលបាន ឥណទានផ្សេងៗប្រកបដោយភាពងាយស្រួល ក្នុងនោះមានដូចជា ឥណទាន 300 និង ឥណទានកក់ក្តៅជាដើម ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សហគ្រាសធុនតូច និង មធ្យម។ ការពង្រីកសេវាទូទាត់នេះផងដែរ នឹងជួយឲ្យការគ្រប់គ្រងវិក្កយបត្រ និងប្រតិបត្តិការ ទូទាត់ភ្លាមៗ ដោយមិនប្រើសាច់ប្រាក់ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន។

សម្រាប់លោកអ្នកដែលមានបំណងចង់ក្លាយជាដៃគូទូទាត់របស់ធនាគារ PPCBank សូម ទំនាក់ទំនងមកកាន់ធនាគារឥឡូវនេះ តាមរយៈលេខទូរស័ព្ទ៖ 069 688 248 / 017 688 248 ដោយយើងមានប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដែលអាចភ្ជាប់ដៃគូទូទាត់វិក្កយបត្រគ្រប់ប្រភេទ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។