Skip to main content

PPCBank និង KOSIGN ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីនាំយកសេវាធនាគារទៅកាន់កម្រិតថ្មីមួយទៀត


ភ្នំពេញ៖ ធនាគារ PPCBank និងក្រុមហ៊ុន KOSIGN បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្ម ដើម្បីផ្ដល់ជូនបទពិសោធន៍សេវាធនាគារឌីជីថលកាន់តែប្រសើរឡើង សម្រាប់អតិថិជនជាលក្ខណៈបុគ្គល និងសាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងការនាំនូវភាពរីកចម្រើនលូតលាស់ រវាងធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា គឺធនាគារ PPCBank និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ KOSIGN។

តាមរយៈ​កិច្ចព្រមព្រៀង​ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២២ នេះ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបង្កើនផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមក ក៏ដូចជានាំយកសេវាធនាគារទៅកាន់កម្រិតថ្មីមួយទៀត តាមរយៈការបង្កើតសេវាធនាគារចល័តកាន់តែមានភាពបត់បែន និងសមស្របទៅតាមតម្រូវការថ្មីៗរបស់អតិថិជន។​

តាមរយៈ​កិច្ចព្រមព្រៀង​ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២២ នេះ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបង្កើនផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមក ក៏ដូចជានាំយកសេវាធនាគារទៅកាន់កម្រិតថ្មីមួយទៀត តាមរយៈការបង្កើតសេវាធនាគារចល័តកាន់តែមានភាពបត់បែន និងសមស្របទៅតាមតម្រូវការថ្មីៗរបស់អតិថិជន។​

លោក Lim Jong Won នាយកជាន់ខ្ពស់នៃធនាគារ PPCBank បានថ្លែងថា៖ “ភាពជាដៃគូនេះ បានចូលមកបើកទំព័រថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់វិស័យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាធនាគារ​ឈានមុខគេនៅកម្ពុជា យើងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការវិនិយោគលើវឌ្ឍនភាពឌីជីថល និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធនាគារសម្រាប់អាជីវកម្មថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍សេវាធនាគារប្រកប ដោយភាពសាមញ្ញ ងាយស្រួល ដល់អតិថិជនរបស់យើង។​ តាមរយៈ​កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន KOSIGN យើងនឹងផ្ដល់លទ្ធភាពដល់សហគ្រាសខ្នាតតូច និងមធ្យាមអាចធ្វើដំណើរការអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងចំណាយពេលវេលាតិច។ ការដាក់បញ្ជូល WABOOKS ដែលជាកម្មវិធីដំណោះស្រាយផ្នែកគណនេយ្យ និងប្រព័ន្ធធនាគារ PPCBank បានបង្កនូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងសេវាទូទាត់បែបឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។​

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក Seol Wook Hwan នាយកប្រតិបត្តិនៃក្រុមហ៊ុន KOSIGN បានលើកឡើងថា​៖ “ភាពជាដៃគូរវាងស្ថាប័នទាំងពីរ នឹងផ្ដល់អត្ថប្រយោជន៍ជាពិសេសដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងការឆ្លើយតបតម្រូវការអតិថិជននូវសេវាធនាគារដែលមានគុណភាពខ្ពស់ ងាយស្រួលប្រើប្រាស់ និងបច្ចេកវិទ្យាឌីជីថលជឿនលឿន។​ លើសពីនេះ កម្មវិធី API របស់យើង នឹងផ្ដល់នូវផលិតផល និងសេវាកម្មធនាគារគ្រប់ប្រភេទ​ ដែលអាចឲ្យអាជីវកម្មបញ្ចូលសេវាកម្មហិរញ្ញវត្ថុដោយផ្ទាល់ទៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពួកគេ ដោយគ្មានភាពរអាក់រអួល។ យើងពិតជាមានក្ដីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមបញ្ចូលបច្ចេកវិទ្យារបស់យើងជាមួយ​ធនាគារ PPCBank ដើម្បី អាចផ្តល់បទពិសោធន៍សេវាធនាគារដ៏ល្អដល់មនុស្សជំនាន់ក្រោយ។”

តាមរយៈភាពជាដៃគូសហការរវាងធនាគារ PPCBank និងក្រុមហ៊ុន KOSIGN ធ្វើឡើងក្នុងគោលបំណងនាំយកសេវាធនាគារទៅកាន់កម្រិតខ្ពស់ថ្មីមួយទៀត ដោយផ្ដោតលើចំណុចសំខាន់ៗចំនួន៣៖

ចំណុចទី១៖ ការដាក់បញ្ជូលកម្មវិធី WABOOKS និងប្រព័ន្ធធនាគារ PPCBank បានបង្កនូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងសេវាទូទាត់បែបឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។​

ចំណុចទី២៖ ផ្ដល់ភាពងាយស្រួល និងរហ័សក្នុងការបើកគណនីដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានបំណងដំណើរការអាជីវកម្មរបស់ពួកគេជាមួយធនាគារ PPCBank។​

ចំណុចទី៣៖ កិច្ចសហការដ៏រឹងមាំនេះ គឺក្នុងន័យបង្កើតផលិតផលហិរញ្ញវត្ថុដ៏សាកសមសម្រាប់សហគ្រាសខ្នាតតូច និងមធ្យាមក្នុងដំណើរការទូទាត់បែបឌីជីថល រួមមានប្រតិបត្តិការឥណពន្ធ គណនីប្រាក់សន្សំ ការផ្ទេរប្រាក់។ល។

ធនាគារ PPCBank មានកិត្តិយស ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន KOSIGN សំដៅពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញតម្រូវការរបស់អតិថិជនឲ្យទទួលបាននូវសេវាកម្មប្រឹក្សាផ្នែកហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងដំណោះស្រាយប្រតិបត្តិការប្រចាំថ្ងៃដ៏ងាយស្រួល ដើម្បីអាចបង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម។ ភាពជាដៃគូនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីចក្ខុវិស័យថ្មីដ៏រឹងមាំមួយសម្រាប់អនាគតនៃវិស័យធនាគារនៅក្នុងប្រទេសកម្ពុជាផងដែរ​។

អំពីធនាគារ PPCBank

ធនាគារ PPCBank បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ២០០៨ គឺជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូATM ចំនួន៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើ ប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បងរបស់ ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារ ដែលមាន ភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី ការផ្តល់ ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់សេវាកម្ម “smartBiz” សម្រាប់គ្រប់គ្រងសាជីវកម្មតាម ប្រព័ន្ធអ៊ីនធឹណិត ដែលមានសុវត្ថិភាពខ្ពស់បំផុត កម្មវិធី “Mobile Banking” និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) និងម៉ាស៊ីនដកប្រាក់ (ATM) ជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការ សេវាធនាគារបានគ្រប់ពេលវេលា (24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍)។ ធនាគារ PPCBank គឺ ជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR។

អំពីក្រុមហ៊ុន KOSIGN

ក្រុមហ៊ុន KOSIGN គឺជាក្រុមហ៊ុនសហ្វវែរ B2B ដែលបង្កើតឡើងដោយ Webcash Group របស់ប្រទេសកូរ៉េខាងត្បូង។ KOSIGN ធ្វើប្រតិបត្តិការទៅលើដែនមុខជំនួញបីប្រភេទសំខាន់ៗ រួមមាន B2B Fin-Tech, e-Finance Solutions ហើយនិង Global IT Outsourcing នៅក្នុងប្រទេសកម្ពុជា។ KOSIGN ក៏កំពុងផ្ដល់ជូននូវ WABOOKS ដែលជាកម្មវិធីដំណោះស្រាយផ្នែកគណនេយ្យ ក៏ដូចជាកម្មវិធីសហការ និង គ្រប់គ្រងការងារជាក្រុម Flow.team ទៅកាន់អតិថិជនផងដែរ។ ក្រៅពីមុខជំនួញទាំងអស់នេះ នៅក្នុងផ្នែក CSR យើងក៏ផ្ដល់ជូនអាហារូបករណ៍បណ្ដុះបណ្ដាល IT ចំនួន ១២ខែ នៅមជ្ឈមណ្ឌលកូរ៉េសហ្វវែរ HRD ក៏ដូចជាផ្ដល់ឱកាសដើម្បីទៅធ្វើការក្រុមហ៊ុនដៃគូ នៅឯប្រទេសកូរ៉េខាងត្បូងផងដែរ។