Skip to main content

ការអនុវត្តការរក្សាអនាម័យមុនចូលធ្វើប្រតិបត្តិការក្នុងបរិវេណធនាគារ


ដោយយោងតាមស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ធនាគារសុំការអនុញ្ញាតនិងការសហការដោយក្ដីអនុគ្រោះពីសំណាក់អតិថិជនទាំងអស់ក្នុងការរឹតបន្តឹងនៃការអនុវត្តការរក្សាអនាម័យ ដែលធ្វើឡើងដោយភ្នាក់ងារយើងខ្ញុំមុនពេលលោកអ្នកអញ្ជើញចូលក្នុងបរិវេណធនាគារដូចខាងក្រោម៖

  • អតិថិជនទាំងអស់តម្រូវឲ្យពាក់ម៉ាស់ការពារ មុននឹងចូលធ្វើប្រត្តិបត្តិការធនាគារ

  • អតិថិជនទាំងអស់តម្រូវឲ្យធ្វើការវាស់ស្ទង់កម្តៅ មុននឹងចូលធ្វើប្រត្តិបត្តិការធនាគារ

  • ប្រសិនបើកម្តៅរបស់លោកអ្នកស្មើនឹងឬលើសពី ៣៧.៥ អង្សារសេ(≥37.5°c) សូមលោកអ្នកធ្វើការអញ្ចើញរងចាំដើម្បីធ្វើការវាស់ស្ទង់កម្ដៅរាងកាយឡើងវិញម្ដងទៀត

  • ប្រសិនបើកម្តៅរបស់លោកអ្នកស្មើនឹងឬលើសពី ៣៧.៥ អង្សារសេ(≥37.5°c) ក្រោយការវាស់ស្ទង់កម្ដៅចំនួន៣ដង ធនាគារសូមរក្សាសិទ្ធិក្នុងការបដិសេធលើការចូលមកខាងក្នុងបរិវេណរបស់ធនាគារ ដើម្បជាសុវត្ថិភាពដល់សុខភាពសាធារណៈ។
  • យើងនឹងចូលរួមសហការទាំងអស់គ្នាដើម្បីធ្វើឲ្យអ្នកនៅជុំវិញខ្លួនយើងមានសុវត្ថិភាពនិងអាចបញ្ឈប់ជម្ងឺរាតត្បាតនេះដោយមានប្រសិទ្ធភាពបំផុត។

    សូមអរគុណចំពោះការយោគយល់និងការសហការរបស់លោកអ្នក!

    * ប្រសិនបើលោកអ្នកមានរោគសញ្ញានៃជម្ងឺកូវីដ ១៩ សូមស្វែងរកជំនួយពីវេជ្ជបណ្ឌិត និងភ្នាក់ងារពាក់ព័ន្ធឲ្យបានឆាប់រហ័សបំផុត។