ភ្នំពេញ៖ ស្របតាមការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពដល់អតិថិជន ធនាគារ PPCBank បានដាក់ឲ្យដំណើរការនូវម៉ាស៊ីនដកប្រាក់ (ATM) និងម៉ាស៊ីន ដក-ដាក់ប្រាក់ (CRM) ជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា។
អតិថិជនអាចធ្វើការដក និងដាក់ប្រាក់ទាំងប្រាក់រៀល និងប្រាក់ដុល្លារ បានគ្រប់ពេលវេលា មិនថាក្រៅ ម៉ោងធ្វើការងារ ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិឡើយ។ ជាពិសេស ម៉ាស៊ីន CRM របស់ PPCBank អាច ទទួលយកចំនួនក្រដាសប្រាក់ដែលត្រូវដាក់បញ្ចូលបានចំនួនដ៏ច្រើនរហូត ដល់ 40លានរៀល ឬ 1ម៉ឺន ដុល្លារ ក្នុងមួយថ្ងៃ។