Skip to main content

ធនាគារ PPCBank រៀបចំកម្មវិធីបរិច្ចាគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ


ធនាគារ PPCBank បានរៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយសម្រួលជីវភាពបណ្តោះ អាសន្នចំពោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ អតិថិជនរបស់ធនាគារ PPCBank រួមទាំងបុគ្គលិក និងសាធារណជនទាំងអស់ដែលមាន បំណងចូលរួមជាមួយយើង អាចចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់បងប្អូន។​

ទឹកប្រាក់ដែលទទួលបាន បូករួមជាមួយនឹងការបរិច្ចាគបន្ថែមទៀតពីធនាគារ PPCBank នឹងត្រូវយកទៅទិញគ្រឿងបរិភោគ ដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ដើម្បី ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន 120 ​គ្រួសារ នៅភូមិស្លែង ភូមិពាមក្រែង ភូមិអូរ សំបួរ ភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​

លោកអ្នកអាចធ្វើការបរិច្ចាគ តាមរយៈ PPCBank KHQR បានពីគ្រប់ធនាគារដែលជា សមាជិករបស់បាគង ឬតាមរយៈ

  • គណនីប្រាក់ដុល្លារ (1-120-00080371-8)
  • គណនីប្រាក់ រៀល (1-120-00080373-3)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 096 3 909 909/023 909 909 (24ម៉ោង/7ថ្ងៃ)។

* ទទួលប្រាក់បរិច្ចាគត្រឹមល្ងាច ថ្ងៃពុធ ទី26 ខែតុលា