ក្នុងត្រីមាសទី២ ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៣,៧៩៣ លានរៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៩ ចំនួន ៩,៤២១ លានរៀល ស្មើនឹង ១៤.៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៧,០២០ លានរៀល កើនចំនួន ៤៩៦ លានរៀល ស្មើនឹង ៣.០% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៩។
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ១៤២,៧៨២ លានរៀល កើនចំនួន ២០,៦៦១ លានរៀល ស្មើនឹង ១៦.៩% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៣២,៧៤០ លានរៀល ថយចុះចំនួន ៣,៣៨៩ លានរៀល ស្មើនឹង ៩.៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,០៤៨,៩១៨ លានរៀល កើនចំនួន ២៣៣,៥៥២ លានរៀល ស្មើនឹង ៦.១% និងមូលធនសរុបមានចំនួន ៥៩៩,៧៥៥ លានរៀល កើនចំនួន ៣៥,៣៧០ លានរៀល ស្មើនឹង ៦.៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១.៨២ % |
---|---|
២-អនុបាតចំណេញធៀបនឹងមូលធន | ១២.២៦ % |
៣-អនុបាតលទ្ធភាពបង់ប្រាក់ | ៧៣២.៥៩ % |
Documents