ឱកាសពិសេសសម្រាប់ដំណាច់ឆ្នាំ 2024!
ទទួលបានការប្រាក់ខ្ពស់ 5.67% ជាមួយគណនីសន្សំមានកាលកំណត់ ជាប្រាក់រៀល នៅ PPCBank
ធនាគារ PPCBank បានបង្កើតនូវកម្មវិធីប្រ៉ូម៉ូសិនពិសេស “5.6.7” ដោយលោកអ្នកគ្រាន់តែបើក គណនីសន្សំមានកាលកំណត់ជាប្រាក់រៀល សម្រាប់រយៈពេល 5ខែ 6ខែ ឬ7ខែ នឹងទទួលអត្រាការប្រាក់ដ៏ទាក់ទាញ 5.67% ក្នុងមួយឆ្នាំ។ ការផ្តល់ជូននេះ សម្រាប់តែការបើកគណនីសន្សំ តាម PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។
ការផ្តល់ជូននេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។
ស្វែងយល់បន្ថែមនូវកម្មវិធីប្រ៉ូម៉ូសិនពិសេស “5.6.7”ទទួលបានការប្រាក់ខ្ពស់លើប្រាក់បញ្ញើរបស់អ្នក។
ប្រសិនបើអ្នកមានប្រាក់សន្សំដែលអ្នកមិនមានគម្រោងនឹងប្រើប្រាស់ឆាប់ៗនោះគណនីប្រាក់បញ្ញើមានកាលកំណត់នឹងអនុញ្ញាតឱ្យប្រាក់របស់អ្នកកើនឡើងជាមួយនឹងអត្រាការប្រាក់ជាក់លាក់។ ពេលណាដែលអ្នកដាក់ប្រាក់ចូលគណនីសន្សំប្រាក់បានកាន់តែយូរ អត្រាការប្រាក់នឹងកាន់តែខ្ពស់។
បើកគណនីបញ្ញើមានកាលកំណត់មួយនៅធនាគារ ភីភីស៊ីប៊ែង ថ្ងៃនេះ ធ្វើឱ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើង។
បញ្ញើសន្សំមានកាលកំណត់ ជាមួយអត្រាការប្រាក់នៅចុងគ្រា
រយៈពេល | អត្រាការប្រាក់ USD | អត្រាការប្រាក់ រៀល |
3 ខែ | 2.50% ក្នុង១ឆ្នាំ | 3.75% ក្នុង១ឆ្នាំ |
---|---|---|
6 ខែ | 4.00% ក្នុង១ឆ្នាំ | 5.25% ក្នុង១ឆ្នាំ |
12 ខែ | 5.00% ក្នុង១ឆ្នាំ | 6.00% ក្នុង១ឆ្នាំ |
18 ខែ | 5.10% ក្នុង១ឆ្នាំ | 6.25% ក្នុង១ឆ្នាំ |
24 ខែ | 5.20% ក្នុង១ឆ្នាំ | 6.50% ក្នុង១ឆ្នាំ |
36 ខែ | 5.30% ក្នុង១ឆ្នាំ | – |
48 ខែ | 5.40% ក្នុង១ឆ្នាំ | – |
60 ខែ | 5.50% ក្នុង១ឆ្នាំ | – |
បញ្ញើសន្សំមានកាលកំណត់ ជាមួយការទទួលការប្រាក់ប្រចាំខែ
រយៈពេល | អត្រាការប្រាក់ USD | អត្រាការប្រាក់ រៀល |
3 ខែ | 2.25% ក្នុង១ឆ្នាំ | 3.50% ក្នុង១ឆ្នាំ |
---|---|---|
6 ខែ | 3.80% ក្នុង១ឆ្នាំ | 5.00% ក្នុង១ឆ្នាំ |
12 ខែ | 4.80% ក្នុង១ឆ្នាំ | 5.50% ក្នុង១ឆ្នាំ |
18 ខែ | 4.85% ក្នុង១ឆ្នាំ | 5.80% ក្នុង១ឆ្នាំ |
24 ខែ | 4.95% ក្នុង១ឆ្នាំ | 6.10% ក្នុង១ឆ្នាំ |
36 ខែ | 5.05% ក្នុង១ឆ្នាំ | – |
48 ខែ | 5.15% ក្នុង១ឆ្នាំ | – |
60 ខែ | 5.25% ក្នុង១ឆ្នាំ | – |
លក្ខខណ្ឌតម្រូវ
សម្រាប់ជនជាតិខ្មែរ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
សម្រាប់ជនបរទេស
លិខិតឆ្លងដែនដែលមានសុពលភាព (សុពលភាព ≥ ៩០ ថ្ងៃ)
លិខិតបញ្ជាក់ការងារ កិច្ចសន្យាការងារ ឬអាជ្ញាប័ណ្ណអាជីវកម្ម
ក្រុមហ៊ុន/អាជីវកម្ម
អាជ្ញាប័ណ្ណបង្កើតក្រុមហ៊ុន
អាជ្ញាប័ណ្ណអាជីវកម្ម (សុពលភាព ≥ ៣០ ថ្ងៃ)
លក្ខខន្តិកៈក្រុមហ៊ុន
ប័ណ្ណពន្ធប៉ាតង់/លិខិតចុះបញ្ជីពន្ធដារ
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត
អង្គការក្រៅរដ្ឋាភិបាល/អង្គការមិនរកប្រាក់ចំណូល
អនុស្សារណៈនៃការយោគយល់គ្នា និងលិខិតអនុញ្ញាត
លក្ខខន្ដិកៈអង្គការ
លិខិតចុះបញ្ជីពន្ធដារ
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត