Skip to main content
សេវាផ្ទេរប្រាក់តាម Wing
សម្រាប់អាជីវកម្ម សេវាផ្ទេរប្រាក់ សេវាផ្ទេរប្រាក់តាម Wing

លោកអ្នកអាចផ្ទេរនិងដកប្រាក់បានងាយស្រួល និងឆាប់រហ័សដោយប្រើសេវាផ្ទេរប្រាក់រវាងធនាគារPPCBank និង Wing។ ការផ្ទេរប្រាក់អាចធ្វើឡើងនៅសាខាធនាគារ PPCBank ណាមួយក៏បាន ឬធ្វើឡើងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ តាមកម្មវិធីសេវាធនាគារតាមទូរសព្ទដៃ និងកម្មវិធី smartBiz។

ការផ្ទេរប្រាក់អាចធ្វើឡើងតាមរយៈសេវាដកប្រាក់វីង (Wing Cash Pick-Up) (ប្រើលេខទូរសព្ទរបស់លោកអ្នក) សម្រាប់ការដកប្រាក់នៅតាមទីភ្នាក់ងារវីង (Wing Cash Xpress) ទាំង 7,500 កន្លែងនៅទូទាំងប្រទេស។

អត្ថប្រយោជន៍

  • ការផ្ទេរប្រាក់អាចធ្វើឡើងបានឆាប់រហ័ស 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ (តាមរយៈកម្មវិធីទូរសព្ទដៃ និងកម្មវិធី smartBiz)។
  • ធ្វើការដកប្រាក់នៅតាមភ្នាក់ងារវីងទាំងអស់នៅទូទាំងប្រទេស
  • ការផ្ទេរប្រាក់ដោយសុវត្ថិភាពនិងសន្តិសុខតាមរយៈការប្រើប្រាស់មធ្យោបាយណាមួយដែលចង់បាន (កម្មវិធីសេវាធនាគារតាមទូរសព្ទដៃរបស់ធនាគារ PPCBank កម្មវិធី smartBiz និងនៅតាមសាខាទាំងអស់របស់យើង)។
  • ទទួលប្រាក់ដោយផ្ទាល់នៅក្នុងគណនីរបស់PPCBankរបស់អ្នកបាន ក្នុងរយៈពេលភ្លាមៗ

ថ្លៃសេវា

អតិថិជន អាចផ្ទេរប្រាក់តាមរយៈកម្មវិធីសេវាធនាគារតាមទូរសព្ទដៃរបស់ធនាគារ PPCBank កម្មវិធី smartBiz និងនៅតាមសាខាទាំងអស់របស់យើង។ ថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ គឺមានដូចខាងក្រោម៖

សម្រាប់ការផ្ទេរពីគណនីវីងតាមរយៈ Wing Money App ទៅគណនីPPCBank

ចំនួនទឹកប្រាក់ (ប្រាក់ដុល្លារ)ថ្លៃសេវាអ្នកផ្ញើ (Wing)
0ដុល្លារ – 500.49ដុល្លារ2.00ដុល្លារ
500.50 ដុល្លារ – 2,500ដុល្លារ3.00ដុល្លារ
ចំនួនទឹកប្រាក់ (ប្រាក់រៀល)ថ្លៃសេវាអ្នកផ្ញើ (Wing)
0 រៀល — 2,001,960 រៀល8,000 រៀល
2,002,000 រៀល —10,000,000 រៀល12,000រៀល

សម្រាប់ការផ្ទេរប្រាក់ទៅក្រុមហ៊ុន Wing តាមរយៈ កម្មវិធីទូរសព្ទដៃរបស់ធនាគារ PPCBank ឬ​​​​ smartBiz សេវាកម្មរបស់យើងគឺ៖

​ប្រភេទ​នៃ​​ការផ្ទេរ​ប្រាក់​​ចំនួន​ទឹកប្រាក់​ (​ប្រាក់​ដុល្លារ)ថ្លៃ​សេវា​អ្នក​ផ្ញើ (​ធនាគារ PPCBank)​ថ្លៃ​សេវា​អ្នកទទួល (​ក្រុមហ៊ុន Wing)
​សេវា​ដក​ប្រាក់​ (​តាម​លេខ​ទូរ​សព្ទ​)0 ដុល្លារ – 500.00 ដុល្លារ0.5 ដុល្លារ​2.5 ដុល្លារ​
500.01 ដុល្លារ – 1,000.00 ដុល្លារ​0.5 ដុល្លារ​5.0 ដុល្លារ​
​ផ្ទេរ​ទៅ​គណនី​0 ដុល្លារ – 500.49 ដុល្លារ​0.5 ដុល្លារ​2.5 ដុល្លារ
500.50 ដុល្លារ – 2,500 ដុល្លារ​1.0 ដុល្លារ​2.5 ដុល្លារ​​
​ចំនួន​ទឹកប្រាក់​ (​ប្រាក់រៀល)​ថ្លៃ​សេវា​អ្នក​ផ្ញើ (​ធនាគារ PPCBank)ថ្លៃ​សេវា​អ្នកទទួល​(​ក្រុមហ៊ុន Wing)
​សេវា​ដក​ប្រាក់​ (​តាម​លេខ​ទូរ​សព្ទ​)0 រៀល – 2,000,000 រៀល​2,000 រៀល​10,000 រៀល​
2,000,100 រៀល – 4,000,000 រៀល​20,000 រៀល​20,000 រៀល​
​ផ្ទេរ​ទៅ​គណនី​0 រៀល – 2,001,900 រៀល​2,000 រៀល​10,000 រៀល​
2,002,000 រៀល – 10,000,000 រៀល​4,000 រៀល​14,000 រៀល​

សម្រាប់ការផ្ទេរប្រាក់ទៅ Wing ដែលធ្វើឡើងនៅសាខាធនាគារ PPCBank សេវាកម្មរបស់យើងគឺ៖

​ប្រភេទ​នៃ​ ការផ្ទេរ​ប្រាក់​ចំនួន​ទឹកប្រាក់​(ប្រាក់ដុល្លា)​ថ្លៃ​សេវា​អ្នក​ផ្ញើ (​ធនាគារ PPCBank)​ថ្លៃ​សេវា​អ្នកទទួល (​ក្រុមហ៊ុន Wing)
​សេវា​ដក​ប្រាក់​ (​តាម​លេខ​ទូរ​សព្ទ​)0 ដុល្លារ – 500.00 ដុល្លារ​1.0 ដុល្លារ2.5 ដុល្លារ​
500.01 ដុល្លារ – 1,000.00 ដុល្លារ​1.0 ដុល្លារ​5.0 ដុល្លារ​
​ផ្ទេរ​ទៅ​គណនី​0 ដុល្លារ – 500.49 ដុល្លារ​1.0 ដុល្លារ​2.5 ដុល្លារ​
500.50 ដុល្លារ – 2,500 ដុល្លារ​1.5 ដុល្លារ​3.5 ដុល្លារ​
ចំនួន​ទឹកប្រាក់​(ប្រាក់រៀល)​ថ្លៃ​សេវា​អ្នក​ផ្ញើ (​ធនាគារ PPCBank)​ថ្លៃ​សេវា​អ្នកទទួល (​ក្រុមហ៊ុន Wing)
​សេវា​ដកយក​ប្រាក់​0 រៀល – 2,000,000 រៀល​4,000 រៀល​10,000 រៀល​
2,000,100 រៀល – 4,000,000 រៀល​4,000 រៀល​20,000 រៀល​
​ផ្ទេរ​ទៅ​គណនី​0 រៀល – 2,001,900 រៀល​4,000 រៀល​10,000 រៀល​
2,002,000 រៀល – 10,000,000 រៀល​6,000 រៀល​14,000 រៀល​

*កំណត់សម្គាល់

PPCBank ទៅ Wing:

  • អតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ 1,000 ដុល្លារ ឬ 4,000,000 រៀល ក្នុងប្រតិបត្តិការសាច់ប្រាក់ មួយលើក ទៅកាន់សេវាដកប្រាក់វីង, 2,500 ដុល្លារ ឬ 10,000,000 រៀល ក្នុងប្រតិបត្តិការសាច់ប្រាក់ មួយលើក ទៅកាន់គណនីវីង។
  • ប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃចំពោះប្រភេទសេវាទាំងពីរ មិនត្រូវលើសពី 2,500 ដុល្លារ ឬ 10,000,000 រៀល នោះទេ។
  • សម្រាប់ការផ្ទេរប្រាក់ទៅកាន់សេវាដកប្រាក់វីង ប្រសិនបើអ្នកទទួលប្រាក់ពុំបានដកប្រាក់ក្នុងរយៈពេល 30 ថ្ងៃ ប្រាក់នោះនឹងត្រូវសងត្រឡប់ទៅកាន់គណនីអ្នកផ្ញើវិញ។

Wing Money App ទៅ PPCBank:

  • សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ពីវីងតាម Wing Money App ទៅគណនីPPCBank លោកអ្នកអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ 2,500 ដុល្លារ ឬ 10,000,000 រៀលក្នុងមួយដង និងផ្ទេរប្រាក់រហូតដល់ 2,500 ដុល្លារ ឬ 10,000,000 រៀលក្នុងមួយថ្ងៃ។