ក. លិខិតធានាពីធនាគារក្នុងស្រុក
លិខិតធានាការដេញថ្លៃ ត្រូវបានប្រើប្រាស់ ដើម្បីធានាលើការទាមទារណាមួយដោយភាគីស្នើសុំធ្វើការដេញថ្លៃទល់នឹងភាគីអ្នកដេញថ្លៃ។
លិខិតធានាការបំពេញកិច្ច៖ ត្រូវបានប្រើប្រាស់ ដើម្បីធានាលើការទាមទារណាមួយដោយភាគីអ្នកទិញ ទល់នឹង ភាគីអ្នកលក់ ព្រមទាំងមានការពិន័យជាប្រាក់ ដែលកើតឡើងពីកំហុសនៅក្នុងការគោរព ឬអនុវត្តនូវខចែង និង លក្ខខណ្ឌនៃកិច្ចសន្យា។
លិខិតធានាការទូទាត់ប្រាក់៖ ត្រូវបានចេញ ដើម្បីធានាចំពោះការទាមទារដោយភាគីអ្នកលក់ ទល់នឹងភាគី អ្នកទិញសម្រាប់ការទូទាត់ប្រាក់តាមតម្លៃកិច្ចសន្យា នៅត្រឹមកាលបរិច្ឆេទដែលបានព្រមព្រៀងគ្នា។
លិខិតធានាបុរេប្រទាន៖ ត្រូវបានចេញ ដើម្បីធានាចំពោះការទាមទារដោយភាគីអ្នកទិញ ទល់នឹងភាគីអ្នកលក់ សម្រាប់សំណងទូទាត់នៃការបង់ប្រាក់ជាមុនរបស់អ្នកទិញ នៅក្នុងករណីដែលអ្នកលក់ខកខានប្រគល់ទំនិញ ឬមិនបានបំពេញកាតព្វកិច្ចសព្វគ្រប់តាមកិច្ចសន្យារបស់ខ្លួន។
លិខិតធានាចំពោះការរក្សាទុកប្រាក់៖ ត្រូវបានចេញ ដើម្បីធានាផ្តល់សាច់ប្រាក់ដែលបានរក្សាទុក សម្រាប់ការ ទូទាត់សំណងដល់ភាគីអ្នកទិញ ក្នុងករណីមានការខូចខាតដែលអាចកើតឡើង ក្រោយពេលប្រគល់ទំនិញ ទៅឲ្យភាគីអ្នកលក់។
ខ. លិខិតធានាក្រៅប្រទេស
លិខិតធានាក្រៅប្រទេស/ លិខិតឥណទានបម្រុង (SBLC)៖ ជាការធានាចំពោះការបង់ប្រាក់ដែលចេញដោយ ធនាគារ PPCBank ជំនួសមុខឲ្យអតិថិជន ដែលត្រូវបានប្រើប្រាស់ជាការធានាចំពោះការបង់ប្រាក់ ប្រសិនបើ អតិថិជនខកខានមិនបានបំពេញកាតព្វកិច្ចនៃកិច្ចសន្យាជាមួយភាគីទីបី។
គ. លិខិតធានាការដឹកជញ្ជូន៖
លិខិតធានាការដឹកជញ្ជូន៖ ត្រូវបានចេញដោយធនាគារ PPCBank ដើម្បីធានាថាក្រុមហ៊ុនដឹកជញ្ជូននឹង បញ្ចេញទំនិញដល់អតិថិជន ដោយមិនចាំបាច់បង្ហាញប័ណ្ណដឹកជញ្ជូនទំនិញច្បាប់ដើមឡើយ។
លក្ខខណ្ឌតម្រូវ
មានអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
ប័ណ្ណពន្ធប៉ាតង់/លិខិតចុះបញ្ជីពន្ធដារ
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
អនុស្សារណៈ និងលក្ខន្តិកៈក្រុមហ៊ុន
កិច្ចសន្យា/លិខិតអញ្ជើញចូលរួមដេញថ្លៃ
មានសាច់ប្រាក់តម្កល់ ឬទ្រព្យបញ្ចាំ
មានគណនីជាមួយធនាគារ PPCBank
អត្ថប្រយោជន៍
ទំនុកចិត្តឥណទាន
ទំនុកចិត្តលើការអនុវត្តកិច្ចសន្យា
កាត់បន្ថយហានិភ័យ
Fees:
ក. | ការធានាពីធនាគារក្នុងស្រុក | ||
1, ការធានាតាមរយៈប្រាក់តម្កល់ | អត្រាការប្រាក់អនុវត្ត | ថ្លៃសេវាធនាគារ | |
ការចេញលិខិត | 0.1% ក្នុងមួយខែ អប្ប. $10 អតិ. $500 ក្នុងមួយឆ្នាំ | – | |
ការកែប្រែ– បង្កើនចំនួនទឹកប្រាក់ និងសុពលភាព | 0.1% ក្នុងមួយខែ អប្ប. $10 អតិ. $400 ក្នុងមួយឆ្នាំ | – | |
ការកែប្រែ– ក្រៅពីបង្កើនចំនួនទឹកប្រាក់ និង សុពលភាព | $10 | – | |
ការចេញលិខិតស្ទួន | $10 | – | |
ការលុបចោលលិខិតធានា | $20 | មិនគិតថ្លៃសម្រាប់លិខិតធានាការដេញថ្លៃ | |
2, ការធានាតាមរយៈទ្រព្យបញ្ចាំ | |||
ការចេញលិខិត | 0.14% ក្នុងមួយខែ អប្ប. $50 | – | |
ការកែប្រែ– បង្កើនចំនួនទឹកប្រាក់ និងសុពលភាព | 0.14% ក្នុងមួយខែ អប្ប. $50 | – | |
ការកែប្រែ– ក្រៅពីបង្កើនចំនួនទឹកប្រាក់ និង សុពលភាព | $10 | – | |
ការចេញលិខិតស្ទួន | $10 | – | |
ការលុបចោលលិខិតធានា | $20 | មិនគិតថ្លៃសម្រាប់លិខិតធានាការដេញថ្លៃ | |
ខ. | លិខិតធានាក្រៅប្រទេស/លិខិតឥណទានបម្រុង | ||
ការចេញលិខិត | 0.14% ក្នុងមួយខែ អប្ប. $50 | + $50 | |
ការកែប្រែ– បង្កើនចំនួនទឹកប្រាក់ និងសុពលភាព | 0.14% ក្នុងមួយខែ អប្ប. $50 | + $20 | |
ការកែប្រែ– ក្រៅពីបង្កើនចំនួនទឹកប្រាក់ និង សុពលភាព | $25 | + $20 | |
ការលុបចោលលិខិតធានា/លិខិតឥណទានបម្រុង | $30 | + $20 | |
ការទូទាត់សំណង | 0.125% អប្ប. $50 និងអតិ. $200 | – | |
គ. | លិខិតធានាការដឹកជញ្ជូន | ||
លិខិតធានាការដឹកជញ្ជូនចេញក្រោមលិខិតឥណទាន | $30 | – | |
លិខិតធានាការដឹកជញ្ជូនចេញក្រោមវិក្កយបត្រផ្ញើឯកសារនាំចូល | 0.3% សម្រាប់រយៈពេល 2ខែ | 0.3% ក្នុងមួយខែ |