ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី (App) នឹង ទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។
បញ្ចុះតម្លៃ $5 ភ្លាមៗពី Nham24 សម្រាប់ការទូទាត់តាមរយៈ PPCBank PAY
ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី (App) នឹង ទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។
ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនសម្រាប់អតិថិជន ដែលធ្វើការកុម្ម៉ង់មួយលើកចាប់ពី $10 ឡើងទៅ។ ការផ្តល់ជូនចំនួនមួយលើកសម្រាប់អតិថិជន ឬរហូតដល់អស់ពីស្តុក។
តាមរយៈភាពជាដៃគូរវាងធនាគារ PPCBank និង Nham24 បាននាំមកនូវមធ្យោបាយទូទាត់ ដ៏ទំនើប បែបឌីជីថលសម្រាប់អតិថិជន ក្នុងការកុម្ម៉ង់អាហារ គ្រឿងទេស និងទំនិញ ជាច្រើនមុខពី Nham24 ប្រកបដោយភាពងាយស្រួលបំផុត។ កិច្ចសហការថ្មីនេះ ត្រូវបាន គេរំពឹងថា នឹងបើកឱកាសកាន់តែទូលំទូលាយសម្រាប់អតិថិជន ក្នុងការទូទាត់អនឡាញ ជាមួយធនាគារ PPCBank ក៏ដូចជាជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឲ្យសម្រេចបានកំណើននៃការលក់ និងប្រាក់ចំណូលពីអាជីវកម្មរបស់ខ្លួន។ កិច្ចសហការ នេះ ថែមទាំងបានរួមចំណែកលើកកម្ពស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុង ប្រទេសកម្ពុជាផងដែរ។
ធនាគារ PPCBank នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជូនដំណោះស្រាយទូទាត់ ដែលមានភាពសាមញ្ញ ងាយស្រួល ស្របទៅតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ មធ្យោបាយទូទាត់របស់យើង បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដែលមាននិន្នាការទិញទំនិញអនឡាញ និងការទូទាត់បែបទំនើប ក្នុងយុគសម័យឌីជីថលនេះ។
PPCBank remains committed to providing payment solutions with ease for daily operations to our customers. Our payment gateways have made a significant difference for local businesses in Cambodia, which increasingly rely on online shopping and electronic payments in this digital age.
តោះ! ចង់ដឹងថាអាហារថ្ងៃត្រង់មានអ្វីពិសេសខ្លះនៅ Nham24? ធ្វើការកម្ម៉ង់ឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ $5 រហូតដល់អស់ពីស្តុក។
ប្រសិនបើលោកអ្នកមិនទាន់មានគណនី PPCBank សូមទាញយកកម្មវិធី PPCBank Mobile ឥឡូវនេះ
របៀបបើកគណនីរហ័ស PPCBank
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ៖ 0963 909 909 / 023 909 909