Skip to main content

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃការជួសជុលកែលម្អផ្នែកខាងក្នុង​ និង ខាងក្រៅ នៃទីតាំងអគារថ្មីរបស់សាខា ធនាគារ​ ភីភីស៊ីប៊ែង តាខ្មៅ

កាលបរិច្ឆេទ: January 10, 2024

គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «តាខ្មៅ»

រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ (រយៈពេលច្រើនបំផុត ២.៥ ខែ)


ទំហំ និងប្លង់ការងារ

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «តាខ្មៅ»

Note:  The construction period can be extended depending on unexpected circumstance on mutual

ទំហំ និងប្លង់ការងារ

យោងទៅតាមព័ត៌មានប្លង់លម្អិតដូចខាងក្រោម៖

ផ្នែកខាងក្នុង

  • ជាន់ទីមួយ

    • បញ្ជរប្រាក់បញ្ញើ (បេឡាធិការ ៣រូប ប្រធានបេឡាធិការ ១រូប)
    • បន្ទប់សុវត្ថិភាព​ (Vault Room ១៦ម2 យ៉ាងតិច)
    • បន្ទប់ប្រជុំ ២ (សម្រាប់អតិថិជនផ្ញើរប្រាក់)
    • Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)
    • បន្ទប់ទឹក (WC)
  • ជាន់ឡៅតឿ

    • ការិយាល័យនាយកសាខា
    • Server room
    • បន្ទប់ប្រព័ន្ធភ្លើង (Electricity Room)
  • ជាន់ទីពីរ

    • ការិយាល័យឥណទាន/ប្រាក់កម្ចី (មន្ត្រីឥណទាន ៤រួប ប្រធានមន្ត្រីឥណទាន១រួប )
    • បន្ទប់ប្រជុំ ២ (សម្រាប់អតិថិជនឥណទាន)
    • Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)
    • បន្ទប់ទឹក (WC)
    • បន្ទប់ដាក់ឯកសារ (Storage Room)
  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្នុង

    • សម្រាប់ទាំងចំណុចខាងលើឬច្រើនជាងនេះអ្នកចូលរួមក្នុងការសាងសង់ផ្នែកខាងក្នុងនិងខាងក្រៅដោយស្នើការរចនានិងរៀបចំប្លង់ឲ្យមានប្រសិទ្ធភាពតាមឆន្ទានុសិទ្ធិរបស់អ្នកនិងសូមយោងតាមការរចនានិងប្លង់របស់សាខាច្បារអំពៅ។ល។
    • វាយកម្ទេចជញ្ជាំងជាន់ទីមួយនឹងជញ្ជាំងនឹងវេរ៉ងដាជាន់ឡៅតឿ
    • បញ្ជរបញ្ញើប្រាក់ត្រូវបែរមុខទៅទ្វារចូល
    • ដាក់ស្នើការរចនា 3D តាមការសំរេចចិត្ត និងការផ្តល់យោបល់របស់អ្នកដើម្បីកែលម្អម៉ាកយីហោ។
    • តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនៅក្នុងធនាគារដើម្បីការពារសម្ភារ:
    • ភ្ជាប់មកជាមូយនូវតារាងតម្លៃ M&E (យោងទៅតាមប្លង់ជាក់លាក់)
    • តារាងតម្លៃ network and telephone គួរតែត្រូវបានដាក់បញ្ជូនមកដោយឡែកដោយភ្ជាប់ជាមួយ company profile បណ្ដាញទំនាក់ទំនងជាក់លាក់ លេខទូរស័ព្ទ ឈ្មោះនិងព័ត៍មានទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់។
  • ផ្នែកខាងក្រៅ

    • ទូរ ATM (2 ATMs)
    • តារាងតម្លៃ network and telephone គួរតែត្រូវបានដាក់បញ្ជូនមកដោយឡែកដោយភ្ជាប់ជាមួយ company profile បណ្ដាញទំនាក់ទំនងជាក់លាក់ លេខទូរស័ព្ទ ឈ្មោះនិងព័ត៍មានទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់។
    • ស៊ុមគ្របខាងក្រៅ (Exterior Coverage)
    • បន្ទប់ទឹក (WC សម្រាប់សន្តិសុខ)
    • ចំណតយានយន្ដខាងមុខ (រុះរើអគារផ្នែកខាងមុខ)
    • តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនិងដំបូលស័ង្កសីដើម្បីការពារទឹកលេចពេលមានភ្លៀងជាមួយនិងប្រព័ន្ធបង្ហូរទឹក
    • បន្ទប់ម៉ាស៊ីនភ្លើងនៅកន្លែងត្រឹមនិងត្រូវរួមបញ្ចូលទាំងការតភ្ជាប់ចរន្តអគ្គិសនី
  • NOTE FOR EXTERIOR DESIGN

    • ដាក់ស្នើការរចនា 3D តាមការសំរេចចិត្ត និងការផ្តល់យោបល់របស់អ្នកដើម្បីកែលម្អម៉ាកយីហោ។
    • ចំណាំ៖ សូមយោងតាមការរចនានិងប្លង់របស់សាខាច្បារអំពៅ។

កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យ

ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ (ម៉ោង ១១:០០នាទីព្រឹក)

របៀបនៃការដាក់ពាក្យស្នើសុំ

  • ឯកសារដាក់ពាក្យសុំត្រូវប្រគល់ជូននាយកដ្ឋានរដ្ឋបាល នៃធនាគារ ភីភីស៊ីប៊ែង
  • អាសយដ្ឋានការិយាល័យកណ្តាលនៃធនាគារភីភីស៊ីប៊ែង: អគារលេខ ២១៧ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  •   Application documents shall be enclosed with the company seal.

ឯកសារភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំ

ព័ត៌មានក្រុមហ៊ុនរួមមាន៖ ឈ្មោះក្រុមហ៊ុន ឆ្នាំនៃការបង្កើត របាយការណ៍ហិរញ្ញវត្ថុ សម្រង់ក្រុមហ៊ុន លក្ខន្តិកៈ ចំនួននិយោជិក សកម្មភាពអាជីវកម្មចម្បង សញ្ជាតិរបស់អ្នកតំណាង ប័ណ្ណពន្ធប៉ាតង់

លក្ខណៈសម្បត្តិនៃការដាក់ពាក្យស្នើសុំ  

ក្រុមហ៊ុនសាងសង់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា

វិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរបស់ក្រុមហ៊ុន

សម្រេចផ្អែកទៅតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ

ការតម្កល់ទឹកប្រាក់សម្រាប់ការដេញថ្លៃ

គ្មាន

កាលបរិច្ឆេទនៃការជូនដំណឹងពីលទ្ធផល

ភីភីស៊ីប៊ែង​នឹងជូនដំណឹងនៅកាលបរិច្ឆេទជាក់លាក់ណាមួយមុនពេលសាងសង់

ការចុះហត្ថលេខានៃកិច្ចសន្យាសម្រាប់ការសាងសង់

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃនៃការជូនដំណឹងពីលទ្ធផល

កំណត់សម្គាល់នៅពេលដាក់ពាក្យស្នើសុំ

  • បទបញ្ញត្តិ លក្ខខណ្ឌពិសេស ការអនុញ្ញាតពាក់ព័ន្ធផ្សេងៗចេញពីអាជ្ញាធរមានសមត្ថកិច្ច
  • នីតិវិធីនៃការត្រួតពិនិត្យនឹងត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការជួសជុលកែលម្អ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ៖

  • លោក YUN CHANG HO​  ប្រធានជាន់ខ្ពស់(ជនជាតិកូរ៉េ) លេខទូរស័ព្ទ: 012 850 513
  • លោក ផាន សុវណ្ណដុះ ប្រធាននាយកដ្ឋានរដ្ឋបាល លេខទូរស័ព្ទ: 089 669 967

Click here to download full document