ធនាគារ PPCBank ផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងកូរ៉េ ដោយឥតគិតថ្លៃសេវា!
![](https://www.ppcbank.com.kh/wp-content/uploads/2023/07/JB_Direct_Transfer.jpg)
ភ្នំពេញ៖ ធនាគារ PPCBank បានប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយធនាគារ Jeonbuk Bank ដែលជាធនាគារដ៏ធំមួយរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេស ទាំងទៅ និងមកកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូង តាមរយៈកម្មវិធី PPCBank Mobile។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូងតាមរយៈកម្មវិធី PPCBank Mobile។
អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី PPCBank Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផល ដែលមានគណនីនៅធនាគារ Jeonbuk Bank បានយ៉ាងឆាប់រហ័ស ងាយស្រួល និងតម្លៃ សេវាទាប ព្រមទាំងរីករាយជាមួយបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន និងសុវត្ថិភាពខ្ពស់ទៅកាន់ប្រទេសកូរ៉េផងដែរ។