ប្រ៉ូម៉ូសិនឆ្នាំថ្មី “Make Cambodia Prosperous” ផ្តល់ជូនអត្រាការប្រាក់កាន់តែខ្ពស់ជាងមុន
![](https://www.ppcbank.com.kh/wp-content/uploads/2025/02/MCP.jpg)
សន្សំប្រាក់ជាមួយអត្រាការប្រាក់ខ្ពស់បំផុត គឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់ឆ្នាំថ្មី ២០២៥!
អំឡុងពេលប្រ៉ូម៉ូសិន លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងមុនរហូតដល់ 6% សម្រាប់ការបើកគណនីសន្សំមានកាលកំណត់ជាប្រាក់រៀល និងរហូតដល់ 4.99% សម្រាប់ការបើកគណនីសន្សំមានកាលកំណត់ជាប្រាក់ដុល្លារ ជាមួយនឹងទឹកប្រាក់ចាប់ពី 500 ដុល្លារ ឬ 2,000,000 រៀល ឡើងទៅ។ ការផ្តល់ជូននេះ មានចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2025 និងសម្រាប់តែការបើកគណនី តាមរយៈ PPCBank Mobile App ឬ smartBiz ។