ធនាគារ ភីភីស៊ីប៊ែងចូលរួមលើកកម្ពស់និងផ្តល់ការគាំទ្រដល់ក្រុមអ្នកសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០៖ ធនាគារ ភីភីស៊ីប៊ែង (PPCBank) បានចូលរួមនៅក្នុងគម្រោងមនុស្សធម៌ដើម្បី បោសសំអាត និងកំចាត់មីន ជាមួយអង្គការក្រៅរាជរដ្ឋាភិបាលមួយដែល មានឈ្មោះថា អាប៉ូប៉ូ (APOPO) ដើម្បីធ្វើការបោសសំអាតជាតិផ្ទុះនៅក្នុងប្រទេសកម្ពុជា។