Skip to main content

ប់ើកដំណើរការឡើងវិញ​ ធនាគារភីភីស៊ីប៊ែង សាខាផ្សារដើមគចាប់ពីថ្ងៃទី 05 ខែមេសា 2021

គោរពជូនអតិថិជនធនាគារភីភីស៊ីប៊ែង!
សាខាផ្សារដើមគរបស់ធនាគារភីភីស៊ីប៊ែង បើកបម្រើសេវាកម្មធនាគារទូទៅឡើងវិញ ជូនអតិថិជនចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីបានសម្អាតសម្លាប់មេរោគយ៉ាងម៉ត់ចត់។
ធនាគារយើងនៅតែគោរពតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាដល់សុវត្ថិភាពអតិថិជនរបស់យើងជានិច្ច។ សូមសហការជាមួយយើង និងរក្សាសុខសុវត្ថិភាពឲ្យបានល្អ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023 909 909 / 096 3 909 909។


សេចក្តីប្រកាសការប្តូរម៉ោងធ្វើប្រតិបត្តិការ

ស្របតាមសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ 19 នៅក្នុងរាជធានីភ្នំពេញ ធនាគារ PPCBank ធ្វើការផ្លាស់ប្តូរម៉ោងប្រតិបត្តិការធនាគារនៅ ការិយាល័យកណ្តាល សាខាអូរឬស្សី សាខាផ្សារដើមគ និងសាខាមហាវិថីព្រះសីហនុ ទៅជាម៉ោង 8 ព្រឹក ដល់ 6ល្ងាចវិញ រហូតដល់មានការជូនដំណឹងជាថ្មី។

ផ្នែកបម្រើសេវាអតិថិជនតាមទូរស័ព្ទ និងសេវាធនាគារចល័ត នៅតែបន្តបម្រើអតិថិជនគ្រប់ពេល។ សូមអរគុណចំពោះការធ្វើប្រតិបត្តិការធនាគារ និងសហការជាមួយយើង!


សេចក្តីជូនដំណឹងអំពីសាខាផ្សារដើមគរ

គោរពជូនអតិថិជនធនាគារភ៊ីភ៊ីស៊ីប៊ែង!
យោងតាមការណែនាំរបស់របស់ប្រមុខរាជរដ្ឋាភិបាលអំពីការផ្អាកដំណើរការជាបណ្ដោះអាសន្ននៃទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ សាខាផ្សារដើមគរ របស់ធនាគារភីភីស៊ីប៊ែងនឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ធនាគារយើងគោរពតាម ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិយ៉ាងខ្ជាប់ខ្ជួនដើម្បីធានា ដល់សុវត្ថិភាពអតិថិជនរបស់យើង។

ក្នុងអំឡុងពេលនេះលោកអ្នកក៏អាចអញ្ជើញទៅកាន់សាខាផ្សេងដើម្បីបំពេញតម្រូវការសេវាធនាគារផ្សេងៗ។ សាខាបើកដំណើរការដែលនៅជិតលោកអ្នកគឺសាខាស្ទឹងមានជ័យ ដែលស្ថិតនៅលើមហាវិថីសម្ដេចមុនីរ៉េត និងសាខាម៉ៅសេទុង ដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង។


សេចក្តីជូនដំណឹងអំពីសាខាកោះពេជ្រ

គោរពជូនអតិថិជនធនាគារភ៊ីភ៊ីស៊ីប៊ែង!

យោងតាមការណែនាំរបស់របស់ប្រមុខរាជរដ្ឋាភិបាលអំពីការផ្អាកដំណើរការជាបណ្ដោះអាសន្ននៃទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ​ សាខាកោះពេជ្ររបស់ធនាគារភីភីស៊ីប៊ែង នៅអគារកាសាម៉ារ៉ាដៀន នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន។​ ធនាគារយើងគោរពតាម ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិយ៉ាងខ្ជាប់ខ្ជួនដើម្បីធានា ដល់សុវត្ថិភាពអតិថិជនរបស់យើង។​​


សេចក្តីជូនដំណឹងអំពីសាខាកោះពេជ្រ

គោរពជូនអតិថិជនធនាគារភ៊ីភ៊ីស៊ីប៊ែង!

យោងតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលអំពីការផ្អាកដំណើរការជាបណ្តោះអាសន្ននៃទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ សាខាកោះពេជ្ររបស់ធនាគារភីភីស៊ីប៊ែងនៅអគារកាសាម៉ារ៉ាដៀន នឹងផ្អាកដំណើរការ ជាបណ្ដោះអាសន្ន។ ធនាគារយើងគោរពតាម ការណែនាំរបស់របស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាដល់សុវត្ថិភាពអតិថិជនរបស់យើង។


សេវាទូទាត់វិក័យប័ត្រដ៏ល្អបំផុត ជាមួយ BanhJi !!​

ផ្ដល់ជូនលោកអ្នកនូវតម្លៃសេវាដែលប្រកួតប្រជែងខ្ពស់​សម្រាប់ការទូទាត់វិក័យប័ត្រ​របស់លោកអ្នក។​  ត្រឹមតែ៦០០រយរៀលប៉ុណ្ណោះ​សម្រាប់ការទូទាត់វិក័យប័ត្រក្រោម ៥០០​រយដុល្លារ​ ឬ​ ២​លានរៀល។​ 

ជាមួយការបង់ប្រាក់តាមសេវា BanhJi Bill Payment ដែលអតិថិជនអាចធ្វើការទូទាត់វិក័យប័ត្រនៅតាមសាខារបស់ធនាគារភីភីស៊ីប៊ែង ឬ​តាមសេវាទូរស័ព្ទចល័ត។​ 


សេចក្តីជូនដំណឹងពីការចែករំលែក​ព័ត៌មាន​មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់​ក្នុងគណនី

យោងប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា លេខ.ធ៧.០២០.៣៥២ ប្រ.កស្តីអំពី ការចែករំលែកព័ត៌មានឥណទាន ធនាគារ ភីភីស៊ីប៊ែង (ធនាគារ)​ សូមជូនដំណឹងដល់សាធារណៈជន គ្រប់រូបដែលជាអតិថិជនរបស់ ធនាគារ ឲ្យ​បានជ្រាបថា៖  ធនាគារ និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី​ (ស៊ីប៊ីស៊ី) ដែលជា​អ្នកផ្ដល់សេវាចែករំលែកព័ត៌មានឥណទាន នឹងធ្វើការបញ្ចូលព័ត៌មាន មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់​ក្នុងគណនី និងចែករំលែក​ព័ត៌មាន​ទាំងនេះទៅឱ្យតតិយជន សម្រាប់គោលបំណងដូចមានចែងក្នុង​ប្រកាសស្ដីពី ការចែករំលែក​ព័ត៌មានឥណទាន។

អាស្រ័យហេតុនេះ សូមសាធារណៈជនគ្រប់រូបដែលជាអតិថិជនរបស់ ធនាគារ ​មេត្តា​សហការ​ស្របតាមប្រកាសខាងលើដោយក្តីអនុគ្រោះ។

សូមអរគុណ!


ជាមួយឥណទាន300 ម្ចាស់អាជីវកម្មទទួលបាន ការអនុម័តលើឯកសារ ក្នុងរយៈពេល3ថ្ងៃ

រាជធានីភ្នំពេញ -​ ថ្ងៃទី​27 ខែមករា ឆ្នាំ2021 – ​ធនាគារភីភីស៊ីប៊ែង ​មានសេចក្ដីសោមន្សក្នុងការប្រកាសជាសាធារណៈ​នូវផលិតផលកម្ចីសម្រាប់កម្ចីអាជីវកម្មថ្មីមួយមានឈ្មោះថា ឥណទាន300 ។ ​​គោលបំណងចម្បងគឺអាចផ្ដល់ជូនដល់ម្ចាស់អាជីវកម្មនូវការរង់ចាំយ៉ាងខ្លីបំផុតសម្រាប់ការយល់ព្រមអនុម័តក្នុងរយៈពេល3ថ្ងៃ។អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ9,99%ក្នុងមួយឆ្នាំលក្ខខណ្ឌ​ការប្រាក់នេះគឺសម្រាប់ទាំងប្លង់រឹងនិងប្លង់ទន់។​​


ធនាគារភ៊ីភ៊ីស៊ីប៊ែង ទន្ទឹងរង់ចាំឆ្នាំ ២០២១ បន្ទាប់ពីលទ្ធផលល្អប្រសើរជាងការរំពឹងទុកក្នុងឆ្នាំ ២០២០

ការចុះបញ្ជីផ្សារហ៊ុនក្នុងស្រុកនិងកំណើនប្រាក់បញ្ញើ ១៥ ភាគរយក្នុងចំណោមចំណុចសំខាន់ផ្សេងៗ។

ថ្ងៃចន្ទ ២៨ ខែធ្នូ ឆ្នាំ២០២០​ – ធនាគារភ៊ីភ៊ីស៊ីប៊ែងប្លាស់ប្ដូរទីតាំងទៅដូនពេញ។​​​​ សាខាផ្សារថ្មីដែលស្ថិតនៅប្រសព្វមហាវិថីមុនីវង្សនិងកម្ពុជាក្រោមបានប្លាស់ប្ដូរទៅជិតមន្ទីរពេទ្យល្បីមួយ​ហើយបានដាក់ឈ្មោះសាខានោះថា ធនាគារភ៊ីភ៊ីស៊ីប៊ែងសាខាកាល់ម៉ែត។ ការប្ដូរទីតាំងនេះនឹងធ្វើឲ្យវត្តមានធនាគាររីកដុះដាលខ្លាំងឡើងដោយ ស្ថិតនៅកណ្ដាលទីក្រុង ផ្ដល់ភាពងាយស្រួលដល់អតិថិជន​ក្នុងការធ្វើប្រត្តិបត្តការធនាគារ។​


បញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ Voucher ទឹកប្រាក់ $10 ដែលបានចូលរួមលេងកម្មវិធីរចនារបាំងមុខ

សូមចូលរួមអបអរសាទរ! យើងបានរកឃើញរបាំងមុខដែលប្រិយមិត្តគាំទ្រច្រើនជាងគេហើយ!

សូមពិនិត្យមើលខាងក្រោម ប្រសិនបើឃើញឈ្មោះអ្នក មានន័យថាអ្នកបានឈ្នះរង្វាន់ Voucher ទឹកប្រាក់ $10 សម្រាប់ប្រើប្រាស់នៅហាងនំ Fuwari Cake Shop. សូមមកបើករង្វាន់នៅការិយាល័យកណ្ដាលធនាគារ PPCBankHead Office ចាប់ពីថ្ងៃទី28 ដល់ថ្ងៃទី31 ធ្នូ ឆ្នាំ2020 (8am -5pm).
(8ព្រឹក-5ល្ងាច)។ ពេលមកដល់ សូមទំនាក់ទំនងទៅលោក អ៊ុំ ពុធារ៉ា តាមរយៈទូរស័ព្ទលេខ 093 213 143 ។


ធនាគារភ៊ីភ៊ីស៊ីប៊ែងផ្ដល់ដើមទុនដល់ក្រុមហ៊ុនអង្ករអាយប៊ិស ផលិតស្រូវដែលជួយអភិរក្សសត្វព្រៃ

ធនាគារភ្នំពេញពាណិជ្ជ ម.ក (ភ៊ីភ៊ីស៊ីប៊ែង) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយជាមួយក្រុមហ៊ុនអង្ករអាយប៊ិស (IBIS Rice) ដើម្បីបង្កើនការលក់ស្រូវ ។ ក្រុមហ៊ុននេះ គាំទ្រដល់កសិករខ្នាតតូចឱ្យដាំស្រូវផ្កាម្លិះសរីរាង្គ ជួយរកចំណូល សម្រាប់កសិករឲ្យបានខ្ពស់ និងជួយអភិរក្សប្រភេទសត្វ ដែលជិតផុតពូជ។


ការផ្លាស់ប្ដូរម៉ោងប្រតិបត្តិការ សាខាមហាវិថីព្រះសីហនុ

អតិថិជន PPCBank ជាទីគោរព!

ដោយសារការកែប្រែស្ថានភាពថ្មីៗនេះ ចាប់ពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២០ សាខាព្រះសីហនុរបស់ ធនាគារភ៊ីភ៊ីស៊ីប៊ែង នឹងបើកដំណើរការដូចខាងក្រោម៖
ច័ន្ទ ដល់ សុក្រៈ ៨ ព្រឹក ដល់ ៤ រសៀល
សៅរ៍ៈ ៨ ព្រឹក – ១២ រសៀល

ធនាគារភ៊ីភ៊ីស៊ីប៊ែង តែងតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់៖ គ្រប់សាខារបស់យើងមានការសំអាតសម្លាប់មេរោគជាប្រចាំនិងហ្មត់ចត់។​ ​បុគ្គលិករបស់យើងតម្រូវឲ្យពាក់ ម៉ាស និងរបាំងមុខការពារ និងលាងសម្អាតដៃញឹកញាប់។

សុវត្ថិភាពនិងភាពងាយស្រួលរបស់អតិថិជនយើងគឺជាកត្តាចម្បងដែលយើងយកចិត្តទុកដាក់ខ្ពស់។

សូមលោកអ្នក មានសុវត្ថិភាពជានិច្ច!
សូមអរគុណចំពោះការប្រើប្រាស់សេវារបស់យើង!