Skip to main content

ការដេញថ្លៃ ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃសាខាថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែងខេត្តសៀមរាប

១.   គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ​ ភីភីស៊ីប៊ែង «ខេត្តសៀមរាប»

F រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

(រយៈពេលខច្រើនបំផុត ២ ខែ កន្លះ)


ទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងឆ្នាំ 2022 សម្រាប់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត PPCBank

ការធ្វើឱ្យធនាគារមានភាពងាយស្រួល គឺជាចក្ខុវិស័យដ៏មុះមុតរបស់ពួកយើង។ ជាមូលហេតុដែលយើងមាន សេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវការអាប់ដេតថ្មីចំពោះកម្មវិធីទូរស័ព្ទចល័ត PPCBankដូចដែលយើងស្វាគមន៍ឆ្នាំ2022។ អត្ថប្រយោជន៍សំខាន់ក្នុងចំណោមមុខងារ ថ្មីៗគឺជាអ្វីដែលគេ ស្គាល់ថាជា “ការចុះឈ្មោះដោយខ្លួនឯង”។


ចុះឈ្មោះប្រើប្រាស់ PPCBank Mobile App ដោយខ្លួនឯង ជាមួយមុខងារថ្មី “Self-registration”

ដំណឹងពិសេស! ឥឡូវនេះ អតិថិជនដែលមានគណនីរួចមកហើយជាមួយ PPCBank ប៉ុន្តែមិនទាន់បានចុះឈ្មោះនៅក្នុង PPCBank Mobile App អាចចុះឈ្មោះបានដោយខ្លួនឯង ជាមួយនឹងមុខងារថ្មី ​“Self-registration” ។

តម្រូវឯកសារមានលក្ខណៈសាមញ្ញៗ និងងាយស្រួល​ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណ​ ឬ​លិខិត​ឆ្លង​ដែន នោះអតិថិជនអាចចុះឈ្មោះដោយខ្លួនឯងបានជាការស្រេច!


ការបញ្ជ្រាសបញ្ហាបរិស្ថាននិងប្តូរបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមពីយើងទាំងអស់គ្នា

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2021 – PPBank បានឧបត្ថម្ភទឹកប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ដោយសហការជាមួយក្រសួងបរិស្ថាន សម្រាប់ព្រឹត្តិការណ៍ “ដាំដើមឈើ និងទីក្រុងស្អាតឆ្នាំ 2021”។ ពិធីនេះធ្វើឡើងនៅវិទ្យាល័យព្រែកត្នោត ខេត្តកំពត ដែលមានក្រុម ការងាររបស់ធនាគារ PPCBank ចំនួន ១៧នាក់ បានដាំដើមឈើចំនួន ២០០ដើម។ ការឧបត្ថម្ភនេះ មិនត្រឹម តែជា ផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ធនាគារចំពោះទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស សម្រាប់បុគ្គលិក របស់យើងក្នុងការសហការ និងធ្វើការកាន់តែល្អជាមួយគ្នាជាក្រុមផងដែរ។


ឥឡូវនេះអតិថិជនដែលប្រើប័ណ្ណ CSS អាចដកប្រាក់បាននៅគ្រប់ម៉ាស៊ីន ATM របស់ធនាគារ PPCBank!

អតិថិជនដែលប្រើប័ណ្ណ CSS អាចដកប្រាក់បាននៅតាមបណ្តាម៉ាស៊ីន ATM ទាំងអស់​របស់ PPCBank ជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារ ជាមួយការគិតថ្លៃសេវាតិចបំផុត។


ជម្រើសរថយន្ដដ៏ស័ក្ដសមសម្រាប់លោកអ្នកពីធនាគារភីភីស៊ីប៊ែង

ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែងផ្ដល់ឥណទានរថយន្តក្នុងក្ដីស្រមៃរបស់អ្នក។ លោកអ្នកនឹងទទួលបានរថយន្តក្នុងពេល ដ៏ឆាប់រហ័ស ជាមួយអត្រាការប្រាក់ប្រកួតប្រជែង លក្ខខណ្ឌសំណងល្អនិងការអនុម័តកម្ចីត្រឹមតែ 2ថ្ងៃ បន្ទាប់ពីដាក់ឯកសារគ្រប់គ្រាន់។


ធនាគារភីភីស៊ីប៊ែងអបអរសាទរខួបលើកទី13​ជាមួយការថ្លែងអំណរគុណដល់ក្រុមគ្រួសារធនាគារ​

នៅថ្ងៃសុក្រ ទី3 ខែកញ្ញា,​ ធនាគារភីភីស៊ីប៊ែងបានប្រារព្ធគម្រប់ខួប13​ឆ្នាំដែលបានរៀបចំឡើងជាតាមអនឡាញជាមួយបុគ្គលិកក៏ដូចជាការថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការជម្រុញឲ្យដំណើរការធនាគាររីកចម្រើនក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា។​

ធនាគារភីភីស៊ីប៊ែងគឺជាបុត្រសម្ព័ន្ធរបស់ធនាគារកូរ៉េខាងត្បូងមានឈ្មោះថា Jeonbuk Financial Group និង OK Financial Group។​ ដែលបានចាប់ផ្ដើមដំណើរការចាប់តាំងពីខែកញ្ញាឆ្នាំ2008មកម្លេះជាមួយ នឹងចក្ខុវិស័យធ្វើឲ្យសេវាកម្មធនាគារមានភាពងាយស្រួល។​


ឥណទាន300 របស់ធនាគារភីភីស៊ីប៊ែងនឹងបន្តរហូតដល់ដំណាច់ឆ្នាំ2021

ធនាគារភីភីស៊ីប៊ែង មានសេចក្ដីសោមន្សប្រកាសជូនជាសាធារណៈថា ឥណទាន300របស់ម្ចាស់អាជីវកម្មធនតូច និងមធ្យមនឹងបន្តទទួលពាក្យស្នើររហូតដល់ដំណាច់ឆ្នាំ2021។ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដក្នុងសហគមន៍ ធ្វើអោយមានភាពរាំង ស្ទះដល់ ម្ចាស់អាជីវកម្មក្នុងស្រុក ហេតុនេះហើយធនាគារភីភីស៊ីប៊ែង សម្រេចពន្យាពេលឥណទាន300 ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ ដល់ម្ចាស់អាជីវកម្មដែលកំពុងជួបផលវិបាក ។


ធនាគារ ភីភីស៊ីប៊ែងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងកាតថ្មី សម្រាប់កម្មវិធីទូរស័ព្ទចល័ត

រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ធនាគារភីភីស៊ីប៊ែងបានបង្កើតប្រព័ន្ធ គ្រប់គ្រងកាតថ្មីមួយសម្រាប់
អ្នកប្រើប្រាស់ សេវាធនាគារចល័តរបស់ខ្លួន។ ការអភិវឌ្ឍន៍នេះសមស្របជាមួយនឹងការប្តេជ្ញាចិត្ត របស់ធនាគារ ចំពោះបច្ចេកវិទ្យាប្រកបដោយភាព ច្នៃប្រឌិត និងបង្កើតភាពងាយស្រួលដែលមិនធ្លាប់មានសម្រាប់អតិថិជនរបស់ខ្លួន។ មុខងារកាតថ្មីធំៗចំនួន៣បានដាក់បញ្ចូលក្នុងសេវាធនាគារចល័តដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងកាតនិងគណនីដែលបានភ្ជាប់របស់ពួកគេបានយ៉ាងពេញលេញ។


PPCBank បើកដំណើរការសាខាទាំងអស់ឡើងវិញចាប់ពីថ្ងៃទី6ខែឧសភា

ស្របតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល PPCBank រីករាយនឹងបើកដំណើរការសាខាទាំងអស់ឡើងវិញដើម្បីបម្រើដល់អតិថិជនចាប់ពីថ្ងៃទី 6 ខែឧសភា ឆ្នាំ 2021 នេះតទៅ លើកលែងតែ 2 សាខា៖ សាខាទួលគោក សាខាជ្រោយចង្វារ និងសាខាខេត្តកណ្តាល។

ចំនែកឯម៉ោងប្រតិបត្តិការគឺនៅតែបន្តបម្រើអតិថិជនដូចកាលមុនពេលបិទខ្ទប់។ ហើយប្រសិនបើមានចម្ងល់ លោកអ្នកអាចទាក់ទងតាម ហ្វេសប៊ុក Messenger ឬទាក់ទងមក 096 3 909 909 / 023 909 909។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៏អ្នកជាថ្មីម្តងទៀត។ ជូនពរអ្នកប្រកបដោយសុវត្ថិភាព!

បើចង់ដឹងពីម៉ោងប្រតិបត្តិការនៅតាមសាខានានា សូមចុចទីនេះ!


PPCBank សាខារាជធានីភ្នំពេញបើកដំណើរការឡើងវិញ

ស្របតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ធនាគារ PPCBank មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់អតិថិជនថា សាខារាជធានីភ្នំពេញចំនួន 9 បើកដំណើរការជាធម្មតាចាប់ពីថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 តទៅ៖


ធនាគារភីភីស៊ីប៊ែងនឹងបើកបម្រើជូនអតិថិជននៅសាខាកណ្តាលអំឡុងពេលបិទខ្ទប់នៅទីក្រុងភ្នំពេញ

សូមគោរពជូនអតិថិជនធនាគារភីភីស៊ីប៊ែង!

ស្របតាមសេចក្តីសម្រេចនៃការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដែលបានប្រកាសដោយប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី 17 ខែមេសា ឆ្នាំ2021 (លេខ 50 ស ស រ) ធនាគារសូមជម្រាបជូនដំណឹងថា ចាប់ពីថ្ងៃទី 19 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់៖