Skip to main content

និស្សិតវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ទទួលបានឱកាស ហាត់ការនៅធនាគារ PPCBank

កាលបរិច្ឆេទ: December 16, 2022

ភ្នំពេញ៖ ធនាគារ PPCBank បានផ្តល់ឱកាសដល់និស្សិតកំពុងសិក្សា និងទើបរៀនចប់ ទទួលបាននូវបទ ពិសោធន៍ជាក់ស្តែងក្នុងវិស័យធនាគារ តាមរយៈកិច្ចសហការថ្មីមួយ ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និង គណនេយ្យ (IFA)។

ធនាគារពាណិជ្ជដែលឈានមុខគេនៅប្រទេសកម្ពុជា PPCBank នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានចុះ ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា​ (MOU) ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ធនធាន សិក្ខាសិលា ការ បណ្តុះបណ្តាល និងឱកាសហាត់ការដល់សិស្ស និស្សិត ដើម្បីអភិវឌ្ឍសមត្ថភាព ក៏ដូចជាពង្រីក ចំណេះដឹងជាមួយនឹងតម្រូវការជំនាញក្នុងការងារ នៅក្នុងស្ថាប័នហិរញ្ញវត្ថុ។

លោក Lee Jinkyu នាយកជាន់ខ្ពស់នៃធនាគារ PPCBank បានលើកឡើងថា៖ “ការចុះ អនុស្សារណៈយោគយល់ តាមរយៈការផ្តល់ឱកាសហាត់ការ និងបណ្តុះបណ្តាលដល់និស្សិតវិទ្យាស្ថាន ហិរញ្ញវត្ថុ និងគណនេយ្យនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងកសាងទំនាក់ទំនងដ៏ ល្អជាមួយស្ថាប័នដៃគូសហការឲ្យកាន់តែមានភាពជិតស្និទ្ធ និងជាពិសេសគឺការបង្កើនសមត្ថភាពដល់ និស្សិតទៅតាមជំនាញផ្សេងៗគ្នា”។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា ជាមួយធនាគារ PPCBank នឹងផ្តល់ជាអត្ថប្រយោជន៍ដល់ និស្សិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងការទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តី និងផ្នែក អនុវត្តដោយផ្ទាល់ជាមួយបុគ្គលិកជំនាញរបស់ធនាគារ ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និង អនុវត្ត។ នៅដើមឆ្នាំ២០២៣ វិទ្យាស្ថាននឹងបញ្ជូននិស្សិតមកហាត់ការជាលើកដំបូង ហើយបើសិនជា និស្សិតបំពេញការងារបានល្អ គឺនឹងអាចក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ធនាគារផងដែរ។

ជាមួយគ្នានេះ លោក ប៊ុន សុន្ទរង្គ នាយករងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក៏បានលើកឡើងផង ដែរថា៖ “យើងមានមោទនភាពដែលបានសហការជាមួយធនាគារ PPCBank ក្នុងការផ្តល់នូវអត្ថ ប្រយោជន៍ពិសេសនេះដល់និស្សិតរបស់យើង។ ដូច្នេះភាពជាដៃគូនេះនឹងជួយបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់និស្សិត ក្នុងការទទួលបានឱកាសអភិវឌ្ឍខ្លួនកាន់តែមានប្រសិទ្ធភាព ក្នុងន័យ ផ្សារភ្ជាប់ចំណេះដឹង និងជំនាញរបស់ពួកគេឲ្យស្របជាមួយនឹងតម្រូវការការងារនៅលើទីផ្សារ”៕