Skip to main content

ធនាគារ PPCBank មានសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា

កាលបរិច្ឆេទ: October 26, 2020

រាជធានីភ្នំពេញ ថ្ងៃទី​១០ ខែ​សីហា​ ឆ្នាំ​២០២០៖ ថ្ងៃនេះ​ធនាគារ​​ ភីភីស៊ីប៊ែង​ (PPCBank) បាន​ធ្វើ​ការ​ប្រកាស​ជាផ្លូវការ​​បើក​សាខាពីរ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សាខា​សរុប​កើន​រហូត​ដល់ ​​២៣​ ជាមួយ​នឹង​​ទូATM ចំនួន​ ៦២​នៅ​ទូទាំង​ប្រទេស​។

សាខា​ធនាគារ PPCBank ថ្មីទាំង​ពីរ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដំណើរ​ការ​និង​បម្រើ​អតិថិជន​របស់​ខ្លួន​ នៅ​លើ​មហាវិថី​ព្រះ​សីហនុ​និង​​លើ​ផ្លូវ​ជា​តិ​លេខ​៦A។

នៅ​សាខា​ព្រះ​សីហនុ​ អតិថិជន​អាច​មក​ទទួល​យក​សេវា​ពី​ធនាគារ​ដែល​ដំណើរ​ចាប់​ពី​ម៉ោង​ ៨ព្រឹក​ដល់​ម៉ោង​៨​យប់​ ពីថ្ងៃចន្ទ ដល់​ថ្ងៃ​សុក្រ​ និង​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤ល្ងាច​​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​​​ ហើយ​សាខា​នេះ​ផង​ដែរ​ក៏​ត្រូវ​បាន​បំពាក់​ដោយ​​ Gold Club ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​បម្រើ​ដល់​​អតិថិជន​ VIP ។​

សាខា​ជ្រោយ​ចង្វារ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦Aនេះ​ ​ត្រូវ​បាន​បង្កើត​​ឡើង​នៅ​​ទីតាំង​ដែល​​​អំណោយ​ផល​ដល់​អតិថិជន​​ទាំង​តំបន់​ជ្រោយ​ចង្វារ​និងឫ​ស្សី​កែវ​។​ តំបន់​ជ្រោយ​ចង្វារ​និង​ឫស្សី​កែវ​​គឺជា​តំបន់​មួយ​ដែល​ប្រមូល​ផ្តុំទៅ​ដោយ​សហគ្រាស​ធន​តូច​និង​មធ្យម​ ហេតុ​ដូច្នេះ​ហើយ​ ​​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​ពួក​គេ​ សាខា​ជ្រោយ​ចង្វារ​ថ្មីនេះក៏​បាន​បំពាក់​ទៅ​ដោយ​មជ្ឈមណ្ឌល​សហគ្រាសធន​​តូច​និង​មធ្យម (SME) ដែល​ជា​មជ្ឈមណ្ឌល​​ផ្តល់​ការ​ប្រឹក្សា​យោបល់​​​អំពី​ការ​​ស្នើសុំ​​ឥណទាន​​ដែល​សម​ស្រប​សម្រាប់​ជំនួញ​របស់​ពួក​គេ​។​

សាខា​ធនាគារ​ PPCBank ទាំងពីរ​នេះ​ក៏​ត្រូវ​បាន​សាង​សង់​ឡើង​ជាមួយ​​នឹង​​​ការ​រចនាដែល​មាន​លក្ខណៈ​​ស្តង់ដារ ទំនើប​​ និង​មាន​ផាសុក​ភាព​​បំផុត​សម្រាប់​អតិថិជន​​។

បើទោះបី​ជា​​​វិស័យ​​សេដ្ឋកិច្ចនៅ​កម្ពុជា​ហាក់​បី​ដូចជា​​កំពុង​ដើរ​យឺត​​​​ដោយ​សារ​តែ​​វិបត្តិ​​​នៃ​​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​​​ក៏​ដោយ​ ធនាគារ PPCBank ​មាន​ការ​ជឿជាក់​ចំពោះ​ការ​ត្រលប់​មកស្ថានភាព​ដើម​វិញ​នៃ​វិស័យ​សេដ្ឋកិច្ច​។​ ធនាគារ​​នៅ​តែ​​បន្ត​​យន្ត​ការ​​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធនាគារឈាន​មុខ​គេ ​​តាម​រយៈ​ការ​បង្កើន​សាខាពីរ​បន្ថែម​ទៀត​​។​

លោក​ Shin Chang Moo​ ដែល​ជា​នាយកប្រតិបត្តិនៃធនាគារ​​ PPCBank បាន​មាន​ប្រសាសន៍​ថា​៖ ​«កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ ពួក​យើង​ទាំង​អស់​គ្នា​បាន​ឆ្លង​កាត់នូវ​ស្ថាន​ភាព​មួយ​ដ៏លំបាក​ ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា​តើ​ការ​ងារ​របស់​យើង​នឹង​ត្រលប់​មក​ស្ថានភាព​ដើម​នៅពេល​ណា​ ហើយ​ពួក​យើង​ក៏​បាន​​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​រស់​នៅ​របស់​យើង​​ ដោយ​​ការ​អនុវត្ត​ន៍​អនាម័យ​​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​និង​ញឹក​ញាប់​បំផុត​​​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

លោក​បាន​បន្ត​ថា​៖ «វិធាន​ការ​ការពារ​នានា​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ប្រកប​ដោយ​ភាព​ជោគជ័យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​យើង​មើល​ឃើញ​ថា ៤​ខែ​ក្រោយ​មក​ ពួក​យើង​ក៏ទទួល​បាន​ការ​ឈប់​សម្រាក​ចូល​ឆ្នាំខ្មែរ​​​​ ដែល​ត្រូវ​បាន​ពន្យាពេល​​កាល​ពី​ខែ​មេសា​​​កន្លង​ទៅ​នេះ​។​ សម្រាប់​ពួក​យើង​ វា​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញ​ថា​សេដ្ឋកិច្ច​បាន​ដើរ​យឺត​ ប៉ុន្តែ​ជាមួយនឹង​​ការ​គ្រប់​គ្រង​ស្ថាន​ការ​ណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព វា​នឹង​ត្រលប់​មក​សភាព​ដើម​វិញ​។ ហើយ​ពួក​យើង​ក៏​នៅ​តែ​បន្តធ្វើ​ឲ្យ​​ប្រាកដ​ថា​ ធនាគារ​ PPCBank ​នៅ​តែ​​ផ្តល់​​សេវា​ធនាគារ​ដែល​​ងាយ​ស្រួល​​​ដល់​អតិថិជន​របស់​យើង​ ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​បន្ត​បង្កើន​សាខា​បន្ថែម​ទៀត​»។

លោក Shin ​បាន​​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «ជំនួស​មុខ​ឲ្យ​ធនាគារ​ PPCBank ទាំង​មូល​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​របស់​ពួក​យើង​ទាំង​អស់​ដែល​តែង​តែ​ផ្តល់​ការ​គាំទ្រ​ដល់​ពួក​យើង​ ហើយនេះ​​​ជា​កត្តា​​ជម្រុញ​ឲ្យ​​​យើងអាច​​បង្កើនសាខា​​​ពីរ​បន្ថែម​ទៀត​»៕