Skip to main content

ធនាគារ PPCBank ជំរុញការបរិច្ចាគថវិកាសម្រាប់មន្ទីរពេទ្យជប៉ុន


ធនាគារ PPCBank តែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការជួយដល់សហគមន៍ដែលជួបការលំបាក។ ក្នុងឱកាសនេះ ពួកយើងពិតជាមានមោទនភាពដែលបានបើកគណនីសម្រាប់មន្ទីរពេទ្យជប៉ុន បន្ថែមភាពងាយស្រួលក្នុងការជំរុញការបរិច្ចាគពីមជ្ឈដ្ឋានជុំវិញតាមរយៈ KHQR និងលេខគណនីរបស់ធនាគារ PPCBank ដើម្បីផ្តល់ការថែទាំព្យាបាលដោយឥតគិតថ្លៃ និងធានាថាកុមារគ្រប់រូបទទួលបានការថែទាំសុខភាពគ្រប់ៗគ្នា។

PPCBank ជឿជាក់យ៉ាងមុតមាំថា កុមារគ្រប់រូបសមនឹងទទួលបានសុខភាពល្អ និងសុភមង្គល។ តាមរយៈការចូលរួមយ៉ាងសកម្មបែបនេះ យើងទាំងអស់គ្នាអាចរួមចំណែកផ្លាស់ប្តូរជីវិតរបស់កុមារឱ្យកាន់តែប្រសើរឡើង ជាមួយនឹងការបរិច្ចាគទាំងអស់ មិនថាតិច ឬច្រើនក្តី ការចូលរួមចំណែករបស់អ្នកជាអនាគតថ្មីសម្រាប់កុមារ។


យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនទាំងអស់គ្នាដែលបានបន្តចូលរួមបរិច្ចាគថវិកា ដែលមានសារៈសំខាន់ទៅលើជីវិតរបស់កុមារនៃមន្ទីរពេទ្យជប៉ុនដោយបានប្រើប្រាស់តាមរយៈ PPCBank KHQR និងលេខគណនី PPCBank ។

ធនាគារ PPCBank មានមោទនភាព ដែលបានចូលរួមជាចំណែកដល់បុព្វហេតុសប្បុរសធម៌ ដ៏មានតម្លៃនេះទៅកាន់កុមារ ក៏ដូចជាមន្ទីរពេទ្យជប៉ុនផងដែរ។ ចំពោះអ្នកដែលមានបំណងចង់បរិច្ចាគ លោកអ្នកអាចស្កេនតាមរយៈ PPCBank KHQR និងលេខគណនី PPCBank នេះបាន។ តោះចូលរួមទាំងអស់គ្នា ដើម្បីកុមារ អនាគតនៃប្រទេសជាតិ!