Skip to main content

ភីភីស៊ីប៊ែង ឧបត្ថម្ភមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ដើម្បីលើក កម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ

កាលបរិច្ឆេទ: February 28, 2023

ដើម្បីអបអរសាទរការផ្លាស់ប្តូរវប្បធម៌ដ៏ស្រស់បំព្រងនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ធនាគារ ភីភីស៊ីប៊ែង មានក្តីសោមនស្ស រីករាយ ក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ក្នុងនាមជា Gold Sponsor។


កម្មវិធីនេះត្រូវបានធ្វើឡើងចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល CJCC។

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា អាចចាត់ទុកថាជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ដ៏ សំខាន់មួយ ដែលសិល្បៈករ និងសិល្បៈការិនីប្រទេសទាំងពីរ អាចបញ្ចេញទេពកោសល្យ ដើម្បីឲ្យសាធារណៈជនទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗពីវប្បធម៌ដ៏ផូរផង់ របស់កម្ពុជា និងជប៉ុន តាមរយៈកម្មវិធីសប្បាយៗជាច្រើន។

ជាមួយគ្នានេះ ធនាគារ ភីភីស៊ីប៊ែង ក៏មានការរៀបចំស្តង់បង្ហាញផលិតផល និងសេវា ធនាគារថ្មីៗ សម្រាប់ សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់អាចសាកសួរព័ត៌មាន និង មានកម្មវិធីលេងហ្គេមកម្សាន្តទទួលបានកាដូអនុស្សាវរីយ៍ភ្លាមៗជាច្រើនផងដែរ។

គួរបញ្ជាក់ថា ក្រៅពីបម្រើសេវាកម្មជូនដល់អតិថិជនកម្ពុជា ធនាគារ ភីភីស៊ីប៊ែង ក៏មាន ការិយាល័យ China Desk, Japan Desk, Korea Desk ដើម្បីផ្តល់សេវាអតិថិជនជាភ្ញៀវ បរទេស ដូចជា ចិន ជប៉ុន និងកូរ៉េ ថែមទៀតផង។