Skip to main content

ធនាគារ ភីភីស៊ីប៊ែង ចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មដំបូងរបស់ខ្លួនក្នុងផ្សារមូលបត្រកម្ពុជាជាផ្លូវការ

កាលបរិច្ឆេទ: October 27, 2020

ធនាគារ ភីភីស៊ីប៊ែង ( PPCBank) បានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មដំបូងរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃ អង្គារ៍ទី ២១ មេសា ឆ្នាំ ២០២០ នេះបន្ទាប់ពីទទួលបានការអនុម័តលើលទ្ធផលនៃការជាវ និងការបែងចែកពីគណៈកម្មការមូលបត្រកម្ពុជាកាលពី ថ្ងៃទី១០ខែមេ សាឆ្នាំ ២០២០ កន្លងទៅ ។

ធនាគារ ភីភីស៊ីប៊ែង បានប្រមូលទុនចំនួន ៤០ពាន់លានរៀល (១០ លាន ដុល្លារអាមេរិក ) ក្នុងដំណាក់ទី១ ចំពេលនៃការរាតត្បាតជំងឺកូវីដ ១៩។ ក្នុងដំណាក់កាលទី១ ក្រុមវិនិយោគិនបានទិញសញ្ញាប័ណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ មានអត្រាគូប៉ុង ចុងក្រោយប្រចាំឆ្នាំ ៦.៥% និងមានរយៈពេល៣ឆ្នាំ ។ មូលបត្របំណុលសរុប ៤០០,០០០ត្រូវបានធ្វើការជួញដូរនៅក្នុងដំណាក់ទី ១ ដែល មានតម្លៃ១ម៉ឺនរៀលក្នុងមួយមូលបត្របំណុល។ ធនាគារ ភីភីស៊ីប៊ែង គ្រោងនឹងប្រមូលទុនឱ្យបាន៤០ពាន់លានរៀលបន្ថែមទៀតក្នុងដំណាក់ កាលទី២នៅប្រមាណរយៈពេល៦ខែខាងមុខដោយតាមដានដោយប្រុងប្រយ័ត្ននូវការវិវត្តន៍ នានាក្នុងស្ថានភាពនៃជំងឺកូវីដ១៩។

លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ ភីភីស៊ីប៊ែង បានលើកឡើងថា ៖ “ការ ចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់យើងនេះគឺជា ព្រឹត្តិការណ៍ដ៏សំខាន់របស់ធនាគារ ភីភីស៊ីប៊ែង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករវិនិយោគគិននិង អ្នកផ្តល់ប្រឹក្សាទាំង អស់ដែលបានធ្វើឱ្យការបោះផ្សាយមូលបត្រលើកទី១ របស់យើងប្រព្រឹត្តិទៅដោយជោគជ័យចំពេលនៃភាពមិនប្រាកដប្រជាខ្ពស់និងការ ប្រែប្រួល នៅក្នុងទីផ្សារដែលការធានាបាននូវសុវត្ថិភាពសាច់ ប្រាក់មានសារៈសំខាន់ជាងពេលណាទាំងអស់ ។ ធនាគារ ភីភីស៊ីប៊ែង ជាគ្រឹះស្ថានហិរញ្ញវុត្ថុ មួយក្នុងចំណោម គ្រឹះស្ថានហិរញ្ញវត្ថុតិចតួចបំផុតដែលអាចទទួលបានប្រភពទុនថ្មីបំផុតមួយទៀតក្នុងរយៈពេលវែងឆ្ងាយ។ តាមរយៈការ បោះផ្សាយមូលបត្របំណុលនេះ យើងអាចបង្កើតទំនាក់ទំនងថ្មីមួយទៀតជាមួយនឹង ក្រុមសហគ្រិនទាំងក្នុងស្រុកនិងក្រៅប្រទេស។ ខ្ញុំជឿជាក់ ថានេះគឺជាលើកទីមួយហើយដែលមានក្រុមហ៊ុន ធានារ៉ាប់រង ក្នុងស្រុកមួយវិនិយោគ លើមូលបត្របំណុលក្នុងនាមជាវិនិយោគិនចំបង ។ យើងជឿជាក់ថាការចុះបញ្ជីសញ្ញប័ណ្ណសាជីវកម្មរបស់យើងនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកកេរ្តិ៍ឈ្មោះរបស់ធនាគាររបស់យើង ដែលមិនត្រឹមតែជាធនាគារពាណិជ្ជឈានមុខគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាដៃគូជឿទុកចិត្តជាមួយនឹងប្រតិបត្តិការផ្តោតសំខាន់លើអតិថិជន ការច្នៃប្រឌិត និងតម្លាភាពផងដែរ”។

លោកបន្ថែមទៀតថា៖ “ស្ថិតក្នុងដំណាក់កាលដំបូងនៃការវិវត្តរបស់មូលបត្របំណុលទីផ្សារមូលធននៅកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងផ្តល់ជូន យើងនូវភាពបត់បែននិងស្ថេរភាពបន្ថែមទៀតទាក់ទងនឹងការផ្តល់មូលនិធិសម្រាប់រយៈពេល មធ្យម និងរយៈពេលវែង” ។

លោកHan Kyung Tae នាយកក្រុមហ៊ុនមូលបត្រយ័នតា (ខេមបូឌា) ដែលជាអ្នកដឹកនាំគម្រោងចេញមូលបត្របំណុលរបស់ ភីភីស៊ីប៊ែង បានកត់សម្គាល់ថា“ នៅពាក់កណ្តាលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ យើងរីករាយដែលបានដឹកនាំ ភីភីស៊ីប៊ែងដោយជោគជ័យក្នុង ការបញ្ចប់ដំណាក់កាលទី១ នៃការចេញមូលបត្របំណុលរបស់ខ្លួន។ យើងជឿជាក់ថានេះគឺជាការចាប់ផ្តើមដ៏ល្អប្រសើរមួយសម្រាប់ធនាគារ ព្រោះថាការធានាលើសាច់ប្រាក់គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលសម្រាប់ធនាគារសម្រាប់ប៉ុន្មានខែខាងមុខនេះ។

ដោយស្របតាមគំនិតផ្តួចផ្តើមរបស់អភិបាលកិច្ចលើការប្រមូលផ្តុំ និងចលនាសាធារណៈព្រឹត្តិការណ៍ចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មត្រូវបានធ្វើ ឡើងនៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០ ដោយមានចំនួនអ្នកចូលរួមតិចតួច ៕